ពេលនេះលោកអ្នកអាចផ្ទេរសារចាស់ៗពីកម្មវិធី WhatsApp ទៅកម្មវិធី Telegram បានកាន់តែងាយស្រួល
បន្ទាប់ពីការប្រកាសដាក់ចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុកនោះមក មានអ្នកប្រើប្រាស់ជាច្រើនបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជាកម្មវិធី Signal និងកម្មវិធី Telegram ដែលនេះបានធ្វើឱ្យក្រុមហ៊ុនទាំងពីរមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ដើម្បីទាក់ទាញចំនួនអ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលចង់ធ្វើការផ្លាស់ប្ដូរពីកម្មវិធីផ្សេងៗទៀតមានដូចជា WhatsApp, Line និង KakaoTalk មកកម្មវិធី Telegram ផងនោះ ក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធី ហើយថែមទាំងបានធ្វើការផ្សព្វផ្សាយណែនាំដល់អ្នកប្រើប្រាស់ក្នុងការទាញយកទិន្នន័យដូចជាសារពីកម្មវិធីចាស់ទៀតផង។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅអានការណែនាំរបស់ក្រុមហ៊ុន Telegram តាមតំណភ្ជាប់ដូចខាងក្រោម៖