បច្ចេកវិទ្យា៖ ការចេញផ្សាយ Beta 4 នៃប្រព័ន្ធប្រតិបត្តិការ Android 12 គឺចាប់ផ្ដើមពីថ្ងៃនេះ ហើយវាជាចំណុចសំខាន់នៃស្ថេរភាពរបស់ប្រព័ន្ធប្រតិបត្តិការ។ នេះមានន័យថា ប្រព័ន្ធប្រតិបត្តិការ Android 12 Beta 4 បានបញ្ចប់ APIs និងបញ្ហាប្រឈមធំៗ ដូច្នេះ អ្នកអភិវឌ្ឍន៍កម្មវិធី(APP Developer) អាចសាកល្បងធ្វើការកែតម្រូវជាមួយ Mobile APP ដែលមាននៅលើ Google Play Store សម្រាប់ជំនាន់ចុងក្រោយ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការផ្លាស់ប្តូរនៅក្នុង Version បន្ទាប់នោះទេ។
ជាមួយនឹងការចេញផ្សាយ BETA 4 ក្រុមហ៊ុន Google កំពុងស្នើសុំឱ្យអ្នកអភិវឌ្ឍន៍និងហ្គេមទាំងអស់ ចាប់ផ្តើមការធ្វើតេស្តការប្រើប្រាស់ និងការធ្វើបច្ចុប្បន្នភាពរបស់APP ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានមុនពេលចេញ Full Version នៅខែក្រោយ។ ការផ្លាស់ប្ដូរនេះមានសារសំខាន់ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី Mobile App ដែលត្រូវធ្វើការកែតម្រូវ(SDKs, libraries, tools) ជាដើម។
ក្រុមហ៊ុន Google និយាយថា ក្រុមហ៊ុននឹងមានការចេញផ្សាយ BETA ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ មុននឹងដាក់ដំណើរការដល់អ្នកប្រើប្រាស់ជាទូទៅ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 12 BETA 4គឺស្ថិតនៅចំណុចសំខាន់នៃស្ថេរភាពរបស់ Platformដែលអ្នកអភិវឌ្ឍន៍កម្មវិធីMOBILE APP មិនចាំបាច់ព្រួយបារម្មណ៍ទៀតនោះទេ៕