បច្ចេកវិទ្យា៖ សន្ទុះនៃពិភពឌីជីថល ការប្រើប្រាស់សេវាកម្មដែលពឹងផ្អែកលើអ៊ីនធឺណិត មានការកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។
ក្នុងនោះសំដៅលើការទាញយកឯកសារ (Download) និងការផ្ទុកទិន្នន័យ(Upload), ការផ្ញើនិងទទួលអ៊ីម៉ែល, ការបង្ហោះនិងការស្វែងរក ការស្តាប់និងការមើល បានកើតឡើងរៀងរាល់នាទីនៅលើគេហទំព័រធំៗ ទូទាំងពិភពលោក។
យោងតាមទិន្នន័យដែលចងក្រងដោយ Lori Lewis និងបោះពុម្ភផ្សាយថ្មីៗនេះ បានបង្ហាញយ៉ាងខ្លីថា ក្នុងរយៈពេលត្រឹមតែ ១នាទី ក្នុងឆ្នាំ២០២១ មាន៖
- មាតិកាជាង ៥០០ម៉ោងដែលបានបង្ហោះនៅលើ Youtube
- រឿងចំនួន ៦៩៥.០០០ ត្រូវបានចែករំលែកនៅលើ Instagram
- ជិត ៧០ លានសារផ្ញើតាម WhatsApp និងហ្វេសប៊ុកហ្វេសប៊ុក។
- និងការចាយប្រាក់ ១,៦ លានដុល្លារ ទិញទំនិញអនឡាញ។
- 197.6 លានសារដែលបានផ្ញើចេញតាមអ៊ីម៉ែល
- ចំនួនអ្នកមើល Netflix 28,000នាក់
- អ្នកទាញយកកម្មវិធី TikTok ៥០០០នាក់ ៕
