កន្លងមកមានការវាយប្រហារពី Hackers មកលើម៉ាស៊ីនកុំព្យូទ័រថ្នាក់ដឹកនាំ ឬអ្នកប្រើប្រាស់ដទៃទៀត តាមរយៈកម្មវិធីផ្ញើសារដ៏ពេញនិយមមួយគឺ Telegram ដោយមានការផ្ញើជាឯកសារមេរោគចូលមកដើម្បីគ្រប់គ្រងកុំព្យូទ័រ ឬរួចលួចទាញយកឯកសារផ្សេងៗដើម។

យោងតាមប្រព័ន្ធ Telegram របស់ឯកសារមន្ត្រីសាធារណៈ បានបញ្ជាក់ថា ចំពោះឯកសារ រូបភាពនិងវីដេអូផ្សេងៗដែលមានសុវត្ថិភាព គួរមានចុងកន្ទុយឯកសារ ជាអក្សរដូចជា៖

  • ចំពោះឯកសារ៖.doc.docx .xls .xlsx .ptt .pttx .pdf
  • ចំពោះរូបភាពនិងវីដេអូ៖ .jpg .png .mov .mp4. .avi

ចំណែកឯកសារដែលប្រជាពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់គួរតែជៀសវាងមានអក្សរដូចខាងក្រោម៖

  • ឯកសារគួរជៀសវាង៖.pdf.mscឬ .pdf.jva

ឯកសារមន្ត្រីសាធារណៈបានបញ្ជាក់ថា សូមធ្វើការផ្សព្វផ្សាយដំណឹងនេះនិងចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់៕