បច្ចេកវិទ្យា៖ គណៈកម្មការមូលបត្រអាមេរិក (SEC) បានពិន័យក្រុមហ៊ុនសាជីវកម្ម Nvidia ចំនួន $5.5 លានដុល្លារ លើការចោទប្រកាន់ក្រុមហ៊ុនថា ក្រុមហ៊ុន Nvidia មិនបានបង្ហាញពីឥទ្ធិពលនៃគ្រីបតូ លើការលក់ GPU របស់ក្រុមហ៊ុន ក្នុងកំឡុងឆ្នាំ 2018 ។

SEC បាននិយាយថាក្រុមហ៊ុនបានយល់ព្រមបង់ប្រាក់ពិន័យនេះ តែ "មិនទទួលស្គាល់ ឬបដិសេធការរកឃើញរបស់ SEC"។

ថ្មីៗនេះ ក្រុមហ៊ុន Nvidia បានដាក់ឱ្យដំណើរការដោយស្ងាត់ស្ងៀមនូវម៉ូដែល ដែលបានអាប់ដេតសម្រាប់ GPUs ដែលមានអត្ថប្រយោជន៍ជាពិសេសសម្រាប់អ្នកលេងគ្រីបតូ។

ការផាកពិន័យ 5.5 លានដុល្លារនឹងមិនមានឥទ្ធិពល លើប្រតិបត្តិការរបស់ Nvidia ទេ។ ដូចដែលបានចង្អុលបង្ហាញដោយ ក្រុមហ៊ុន Nvidia រកប្រាក់ចំណូលបាន 9.7 ពាន់លានដុល្លារក្នុងឆ្នាំ 2018 ដែល 3ពាន់លានដុល្លារជាប្រាក់ចំណេញ៕

គ្រីបតូគឺជាអ្វី? 

Cryptocurrencies ហៅថា គ្រីបតូ៖ គឺជារូបិយប័ណ្ណឌីជីថល ឬក្នុងទម្រង់និម្មិត ដែលបង្កើតក្នុងរូបភាពជាគ្រីប (cryptography - បច្ចេកទេសទំនាក់ទំនងដែលមានសុវត្ថិភាព ដែលអនុញ្ញាតឲ្យមើលបានចំពោះតែអ្នកផ្ញើ និងអ្នកទទួលសារ ) ដើម្បីធានាប្រតិបត្តិការ។ វាបង្កើតឡើង ដោយមិនចាំបាច់ប្រើអន្តរការីភាគីទីបីនោះទេ។