បច្ចេកវិទ្យា៖ ថ្ងៃនេះក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េ បានបើកព្រឹត្តិការណ៍ប្រចាំឆ្នាំ ដោយបានដាក់បង្ហាញនូវម៉ូដែលទូរស័ព្ទប្រភេទថ្មីជំនាន់ទី៣ ចំនួន២គឺ Galaxy Z Fold 3 និង Galaxy Z Flip 3 ហើយក៏មានបង្ហាញពី នាឡិកា Galaxy Watch 4 ផងដែរ។

ខាងក្រោមនេះជាលក្ខណៈពិសេសថ្មីរបស់​ Z Fold 3

Z Fold 3 គឺជាភេទទូរស័ព្ទដែលអាចបត់បាន ហើយវាក៏ជា Tablet ផងដែរនៅពេលពន្លាវា។ Z Fold 3 នេះ មានអេក្រង់7.6-inch កម្រិត ១២០Hz អាចប្រើជាមួយប៊ិកS Pen ជាលើកដំបូង។ 

ក្នុងការផ្សាយរបស់ក្រុមហ៊ុនបានលើកឡើងពី ការកែប្រែអេក្រង់ខាងមុខរបស់វា ដោយបានធ្វើឡើងមាំជាងមុន៨០% និង Hinge (កន្លែងដែលបត់) គឺត្រូវបានធ្វើឡើងធន់ជាងមុន ១០% ព្រមទាំងមានសមត្ថភាព IPX8 គឺមានមានន័យថា វាមិនជ្រាបទឹកដល់ទៅ៣០នាទី នឹងមិនប៉ះពាល់អ្វីនោះទេ។

Z Fold 3 ដំណើរការដោយបន្ទះឈីប Snapdragon 888 របស់ Qualcomm មាន RAM ទំហំ១២GB និងមានទំហំផ្ទុក ២៥៦GB ឬ ៥១២GB ភ្ជាប់ជាមួយ កាមេរ៉ាចំនួន៣គ្រាប់នៅខាងក្រោយទំហំ12 Megapixel មាន f/1.8 wide, f/2.0 ultra-wide, និង f/2.4 telephoto ជាមួយកាមេរ៉ា ១៦Megapixel នៅខាងមុខ។ ទូរស័ព្ទនេះ ត្រូវបានប្រកាសលក់ក្នុងតម្លៃប្រមាណជា ១៨០០ដុល្លារ៕