បច្ចេកវិទ្យា៖ មានការចាប់អារម្មណ៍ជាទៅទៅ ចំពោះភាពឯកជនលើឧបករណ៍ចល័តពីរបីឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហាក់ដូចជាចាប់ផ្តើមដោះស្រាយបញ្ហាលើចំនុចអស់ទាំងនេះ។ 

ដូចពេលនេះ ក្រុមហ៊ុន​Google បានចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមហ៊ុនមួយចំនួនដែលកំពុងលក់ទិន្នន័យទីតាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android ។ ក្រុមហ៊ុន Google ក៏បានផ្ញើការព្រមានរយៈពេល ៧ថ្ងៃទៅគ្រប់កម្មវិធីទាំងអស់ ដោយប្រើលេខកូដពីក្រុមហ៊ុនមួយឈ្មោះ SafeGraph។

SafeGraph គឺជាក្រុមហ៊ុនមួយដែលត្រូវបានគេចោទថា បានលក់សំណុំទិន្នន័យទៅឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី ដែលត្រូវបញ្ចូលកូដរបស់វានៅក្នុងកម្មវិធី។ ជាក់ស្តែងវាហាក់ដូចជាក្រុមហ៊ុននេះ បានលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ 

Google បានជូនដំណឹងដល់អ្នកអភិវឌ្ឍន៍កម្មវិធី ឱ្យលុបលេខកូដ SafeGraph ចេញពីកម្មវិធីAPP។ ប្រសិនបើខកខានមិនបានធ្វើក្នុងរយៈពេល ៧ថ្ងៃចាប់តាំងពីថ្ងៃដែល ក្រុមហ៊ុន Google បានជូនដំណឹង នោះ APP នឹងត្រូវប្រឈមដកចេញពី Play Store មានន័យថាមិនឲ្យអ្នកប្រើប្រាស់ទាញយកបានទៀតនោះទេ៕