កុំយកលេសទាំងនោះជាប្រមុខ អ្នកត្រូវរកយុទ្ធសាស្ត្រត្រឹមត្រូវនិងកំណត់គោលដៅជាក់លាក់ ដើម្បីសម្រេចអោយបានក្នុងពេលខាងមុខ។ខាងក្រោមនេះជាហេតុផលប្រាំបួន ដែលមនុស្សភាគច្រើនមិនអាចក្លាយជាសេដ្ឋី។
១. ខ្លាចការបរាជ័យ
អ្នកដែលខ្លាចការបរាជ័យ មិនអាចទទួលបានជ័យជំនះនោះទេ។ដើម្បីសន្សំប្រាក់អោយបានច្រើនហូរហៀរ ការបរាជ័យជាផ្នែកមួយនៃដំណើរការនេះ។តាមរយៈការបរាជ័យនេះហើយ ដែលធ្វើអោយមានមនុស្សភាគច្រើន ទទួលបានជោគជ័យយ៉ាងច្រើនកុះករ។ដូច្នេះ ជំនួសឱ្យ ការបរាជ័យ អ្នកត្រូវតែប្រឈមមុខ ដោយឥតលាក់លៀម ដោយត្រូវរៀនពីវិធីសាស្រ្ដដើម្បីទទួលបានជោគជ័យផងដែរ។
២. អ្នកគិតថា អ្នកមិនអាចទទួលបានជោគជ័យ
គំនិតអវិជ្ជបែបនេះ គឺហួសសម័យហើយ ហើយវានឹងធ្វើអោយអ្នកកាន់តែចាកឆ្ងាយពីការក្លាយជាសេដ្ឋី។ចូរជឿជាក់ថា អ្នកអាចទទួលបានជោគជ័យ។ ពេលដែលអ្នកមើលឃើញខ្លួនឯងថា ទទួលបានជោគជ័យអ្នកកំពុងខិតទៅជិតគោលដៅនោះ។ ចាំថាការស្រមើលស្រមៃតែមួយមុខ មិនធ្វើឱ្យអ្នកមានលុយរាប់លាននោះទេប៉ុន្តែវាជាជំហានដំបូង ម្យ៉ាងទៀតប្រសិនបើអ្នកខ្វះការលើកទឹកចិត្តពីក្តីសុបិន្តការស្រមើលស្រមៃ សូមអានសៀវភៅបន្ថែមដូចជាសៀវភៅ "Think and Grow Rich" និពន្ធដោយ Napoleon Hill។
៣. សេពគប់ជាមួយនឹងមនុស្សខុស
ពាក្យមួយគេតែងនិយាយថា "បង្ហាញខ្ញុំពីមិត្តភក្តិរបស់អ្នក ហើយខ្ញុំនឹងប្រាប់អ្នកថាអ្នកជានរណា" គឺជាការពិត ។ តើមនុស្សដែលនៅជុំវិញអ្នកជាមនុស្សប្រភេទណា? តើពួកគេបានព្យាយាម ដើម្បីសម្រេចបាននូវគោលដៅដូចដែលអ្នកចង់សម្រេចឬពួកគេបានធ្វើអោយអ្នករាថយ? ប្រសិនបើមានចម្លើយគឺអវិជ្ជមានក្តីសុបិន្តរបស់អ្នកក្លាយជាសេដ្ឋី មិនអាចក្លាយជាការពិតឡើយ។ ចូរភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានបេសកកម្មដូចអ្នកព្រោះពួកគេគឺជាប្រព័ន្ធសម្រាប់គាំទ្រដ៏រឹងមាំ។ សេពគប់មនុស្សត្រូវ នឹងជួយធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែងាយស្រួលនិងលឿនជាងមុន។
៤. អ្នកគិតថា កំណើតបានកំណត់ពីភាពមានបាន
ក្រនៅតែក្រ គំនិតនេះបានបង្កើតដែនកំណត់ លើអ្វីដែលអ្នកអាចនឹងសម្រេចបាន។ការទទួលបានជោគជ័យ មិនអាស្រ័យលើថា អ្នកមានប្រភពមកពីណា សូម្បីគ្រួសារក្រីក្របំផុត ក៏អាចក្លាយទៅជាមហាសេដ្ឋីផងដែរ។មានអ្នកមានក្នុងស្រុកខ្មែរច្រើនណាស់ ដែលចេញពីត្រកូលអ្នកក្រីក្រ។ ប្រសិនបើអ្នកគិតថាវាមិនពិតអ្នកអាចអានប្រវត្តិនៃអ្នកជោគជ័យជាច្រើន នោះនឹងអាចជម្រុញចិត្តអ្នកបន្ថែមដូចជា Operah Winfrey ជាដើម។
៥. មិនមានគោលដៅច្បាស់លាស់
នៅពេលដែលអ្នកគ្មានគោលដៅច្បាស់លាស់ នោះអ្នកនឹងគ្មានសកម្មភាពច្បាស់លាស់ហើយនៅពេលដែលការប្រព្រឹត្ដរបស់អ្នកគឺស្រពិចស្រពិល ការពិតដែលអាចក្លាយជាសេដ្ឋីនឹងដូចជាអំបិលរលាយក្នុងទឹក។ ស្វែងយល់ ពីអ្វីដែលអ្នកចង់បាន រៀបគម្រោងពីរបៀបដែលអ្នកនឹងទៅដល់ទីនោះនិងចាប់ផ្ដើមសកម្មភាពពីថ្ងៃនេះ។
៦. អ្នកមានគំនិតមិនទាន់សម័យ
អាចនិយាយបានថា អ្នកមិនបានទាញយកគុណប្រយោជន៍នៃនិន្នាការនាពេលបច្ចុប្បន្ននិងអ្នកមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីក្លាយជាសេដ្ឋី។ ដើម្បីក្លាយជាសេដ្ឋីបានលឿននៅក្នុងសម័យនេះអ្នកចាំបាច់ត្រូវជឿនលឿនផងដែរ។ តាមរយៈអ៊ីនធឺណិត បានបង្កើតមហាសេដ្ឋីយ៉ាងច្រើនដូចជាលោក Mark Zukerberge លោក Jack Ma លោក Bill Gates និងអ្នកនិពន្ធល្បីៗដែលសរសេរសៀវភៅលក់តាមបណ្ដាញអ៊ិនធើណិត អ្នកខ្លះបង្កើតកម្មវិធីសង្គម Facebook, Twitter កម្មវិធីជជែកម្សាន្ដ Viber, Line, Whatsup អ្នកខ្លះបង្កើត ជា e-commerce ជាដើម។ អ្នកក៏អាចធ្វើដូចនេះបានផងដែរ! ស្វែងរកប្រភពធនធាន ស្វែងរកអ្វីដែលសាកសមនឹងអ្នកអាចចាប់ផ្តើមបាន។
៧. អ្នកចូលចិត្តលេងល្បែងជាងការអភិវឌ្ឍន៍ខ្លួនឯង
ការលេងល្បែងគឺឆាប់មានបានយ៉ាងឆាប់រហ័សជា ហើយមនុស្សភាគច្រើនក៏បញ្ចប់ដោយបាត់បង់អ្វីគ្រប់យ៉ាងផងដែរ។ អ្នកខ្លះឱ្យក្ស័យធន លក់កេរ្ដិ៍អាករនិងអ្នកដទៃទៀតឱ្យស្លាប់ដោយមិនបង្ខំ ព្រោះតែល្បែង។តើអ្នកចង់ដើរតាមផ្លូវនេះឬ? គ្មានអ្វីដែលល្អប្រសើរជាងការវិនិយោគលើការអភិវឌ្ឍខ្លូនឯងដោយចាប់ផ្ដើមកសាងជំនាញ និងបង្កើនចំណេះដឹងក្នុងទីផ្សារណាមួយ។ វាពិតជាមិនលឿននិងគួរអោយធុញទ្រាំទៀត ប៉ុន្តែនៅពេលដែលអ្នកសម្រេចបានជោគជ័យ ចំណេះដឹងទាំងនេះនឹងជួយទ្រទ្រង់អ្នកអោយស្ថិតស្ថេរបានយូរអង្វែង។
៨. គ្មានអ្នកណែនាំ
បើមិនមានអ្នកណែនាំអ្នក ក្នុងដំណើរស្វែងរកភាពជោគជ័យ អ្នកអាចនឹងត្រូវធ្វើដំណើរយូរនឿយហត់ខ្លាំ ហើយពេលខ្លះខកចិត្តក៏មាន។ រកអ្នកណែនាំណាម្នាក់ ដែលបានសម្រេចបាននូវអ្វីដែលអ្នកកំពុងតែសម្លឹងរកគេនឹងណែនាំអ្នកក្នុងទិសដៅដែលត្រឹមត្រូវ នោះដំណើររបស់អ្នកនឹងអាចខ្លីនិងអាចក្លាយជាសេដ្ឋីលឿនជាងមុន។
៩. អ្នកមើលឃើញប្រាក់ថា អាក្រក់
វាគឺជាការពិតដែលថាលុយមិនអាចទិញសុភមង្គលបានទេប៉ុន្តែវាអាចទិញបានសេរីភាព ផ្ទះឡាន ដំណើរកម្សាន្ដជាដើម។ ការមានផ្នត់គំនិតអវិជ្ជមានលើប្រាក់ជាការបង្អាក់ទឹកចិត្តរមិនអោយអ្នករកចំណូលបន្ថែម ។ ដរាបណាអ្នកឃើញប្រាក់ជាសត្រូវចំណុចទាំងអស់នៅក្នុងអត្ថបទនេះ នឹងគ្មានប្រយោជន៍ដល់អ្នក ។
តើអ្នកពិតជាមានអារម្ភពុះកញ្ច្រោលចង់ក្លាយជាសេដ្ឋីមែនឬ? នៅពេលអ្នកខិតខំឆ្ពោះទៅរកគោលដៅផ្តោតទៅលើផ្នត់គំនិតដែលត្រឹមត្រូវ ក្នុងពេលវេលាជាក់លាក់មួយ អ្នកនឹងមានការភ្ញាក់ផ្អើលពីជោគជ័យរបស់អ្នក៕