Image

មានការផ្លាស់ប្តូរជាច្រើនទៅលើរបៀបរបបរស់នៅអំឡុងពេលវេលាលំបាកដោយសារតែវីរុស COVID-19 ហើយពេលខ្លះក៏ជួបបញ្ហាស្រ្តេសផងដែរពេលដោះស្រាយរឿងពិបាកម្តងៗ។ ពេលខ្លះរឿងថ្មីតូចមួយចំនួនដូចជា ការរៀនអនឡាញនៅផ្ទះ ដែលអ្នកទម្លាប់ខ្លះមកហើយប៉ុន្តែនៅពេលមួយមានការផ្លាស់ប្តូរផ្សេងទៀត ដែលគ្មាននរណាអាចស្មានមុនបាន។ ដូចនេះត្រឡប់មកវិញ គឺយើងច្រើនជួបអារម្មណ៍ថា មិនអាចសម្របខ្លួនវិញបានលឿនភ្លាមៗនោះទេ។តែយ៉ាងណាមិញ យើងក៏អាចរិះរៀនវិធីខ្លះៗពេលជួបស្ថានភាពត្រូវបត់បែនក្នុងរយៈពេលខ្លីណាមួយដែលមានដូចជា៖

. ប្រាប់ខ្លួនឯងថាសមត្ថភាពអាចគ្រប់គ្រងស្ថានការណ៍កម្រិតណា

នៅពេលរឿងថ្មីៗផ្លាស់ប្តូរកើតឡើងយើងត្រូវជួប ដូចនេះរឿងសំខាន់មួយគឺយើងអាចសួរខ្លួ​នឯងថាសមត្ថភាពយើងអាចមានកម្រិតណាដែលអាចគ្រប់គ្រងរឿងថ្មីត្រូវជួបនោះបាន? ព្យាយាមស្វែងយល់ចំណុចណាខ្លះដែលអ្នកអាចធ្វើបានស្រមៃមើលរឿងណាដែលអាចកើតឡើងទាំងអាចគ្រប់គ្រងបាន និងរឿងខ្លះទៀតដែលនឹងត្រូវការពេលបន្ថែមដើម្បីអាចទម្លាប់។ប៉ុន្តែទន្ទឹមនឹងនោះអ្នកអាចត្រឡប់ទៅនឹករឿងលំបាកណាមួយ ដែលអ្នកធ្លាប់ឆ្លងកាត់ហើយអ្នកអាចជម្នះវាបាន ឧទាហរណ៍ពេលរៀនបើកឡានលើកដំបូងពេលឡើងធ្វើបទបង្ហាញនៅមុខអ្នកស្តាប់ជាច្រើន តែអ្នកនៅតែអាចធ្វើបាន ដូចនេះអ្នកប្រាប់អ្នកថាពេលខ្លះវាមិនជាលំបាកខ្លាំងពេកដូចដែលយើងគិតនោះទេ។

. ទទួលភាពលំបាក និងរៀនសម្របខ្លួនតាម

បើសិនការប្រែប្រួលនោះហួសពីសមត្ថភាពដែលអ្នកអាចគ្រប់គ្រងបាន ដូចនេះអ្នកអាចរៀនព្រមពីចំណុចនោះរួចជ្រើសរើសពីការរៀនសម្របទៅតាមស្ថានភាព។វាអាចបង្រៀនឱ្យអ្នកហាត់អត់ធន់នឹងការលំបាកទាំងឡាយ ហើយក៏ជាឱកាសមួយទៅវិញសម្រាប់ការរីកចម្រើនរបស់អ្នកព្រោះអ្នកមានបទពិសោធច្រើន។

. រៀនរកមើលចំណុចវិជ្ជមានខ្លះ

ទោះបីរឿងខ្លះជារឿងពិបាកតែការផ្តោតរកមើលចំណុចវិជ្ជមានគឺអាចជួយអ្នកបានដែរក្នុងការគ្រប់គ្រងស្ថានការណ៍។ បើទោះបីពេលខ្លះចំណុចល្អៗទាំងនោះអាចមិនច្បាស់ ដើម្បីអ្នកអាចចាប់ផ្តើម ប៉ុន្តែអ្នកអាចរកមើលវាបានទោះវាជាចំណុចតូចក៏ដោយ។ ឧទាហរណ៍អ្នកត្រូវរើផ្ទះមកនៅម្នាក់ឯង ឆ្ងាយពីអ្នកស្គាល់គ្នាពីគ្រួសារ ប៉ុន្តែចំណុចល្អវិញគឺវាជួយឱ្យអ្នករៀនឯករាជ្យ រៀនបង្កើតមិត្តថ្មី និងរៀនអនុវត្តធ្វើអ្វីៗដោយខ្លួនឯង។

. ដាក់ចេញសកម្មភាព

មានពេលខ្លះការផ្លាស់ប្តូរនៅមិនឆ្ងាយពីសមត្ថភាពអ្នកឡើយ ដូចនេះអ្នកអាចសាកល្បងអនុវត្តជាមុនខ្លះដើម្បីត្រៀមជួបវា ឬមួយតិចនិកខ្លះដែលអ្នកអាចគិតឃើញ រួចអនុវត្តវាក្នុងជំហានណាមួយ។ផ្តោតលើបញ្ហាដែលត្រូវដោះស្រាយ មានផែនការសកម្មភាពខ្លះដែលអាចគិតទុកមុនសម្រាប់ជួបព្រមទាំងអាចសាកសួរបទពិសោធខ្លះពីអ្នកធ្លាប់ជួបបញ្ហាលំបាកនឹងអភិវឌ្ឍវិធីសាស្រ្តត្រៀមមុនដ៏ប្រសើរ។

. ពិភាក្សាជាមួយគ្រួសារ

មែនហើយពេលមួយដែលអ្នកជួបរឿងលំបាកខ្លាំង អ្នកអាចសុំជំនួយពីមិត្តភក្តិ បងប្អូនឬមនុស្សដែលអាចទុកចិត្ត សម្រាប់ការជួយក្នុងការដោះស្រាយរឿងលំបាកនោះ។ យ៉ាងណាមិញពេលខ្លះរឿងពិបាកខ្លះ គឺមនុស្សគ្រប់គ្នាត្រូវជួបដូចគ្នា តួយ៉ាងពេលវេលាលំបាកពីវីរុស COVID-19នេះ ការទំនាក់ទំនងជួបជាមួយមនុស្សជាទីស្រលាញ់អ្នក ឪពុកម្តាយ ក្រុមគ្រួសារឬអ្នកជិតស្និទ្ធិ ពេលខ្លះពួកគេមិនអាចជួយអ្នកស្រាយបញ្ហាបានគ្រប់ ប៉ុន្តែអារម្មណ៍កក់ក្តៅពិសេសការផ្តល់កម្លាំងចិត្ត និងទំនុកចិត្តពីមនុស្សជាទីស្រលាញ់របស់អ្នកនឹងជួយអ្នកជម្នះឧបសគ្គលំបាកនានាជាច្រើនបាន៕