រាជធានីភ្នំពេញ៖  ប្រជាពលរដ្ឋប្រមាណ ៤ម៉ឺនគ្រួសារ នៅខាងលិចរាជធានីភ្នំពេញ អាចប្រឈមនឹងសម្ពាធទឹកខ្សោយនិង ខ្វះទឹកស្អាតនារដូវប្រាំងខាងមុខ ដែលតំបន់ទាំងនោះមានដូចជា ភូមិខ្លះនៃសង្កាត់កំបូល សង្កាត់ភ្លឺឆេះរទេះ សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់គោករការ សង្កាត់កន្ទោក សង្កាត់ស្នោរ សង្កាត់ត្រពាងំក្រសាំង សង្កាត់សំរោងក្រោមជាដើម។ នេះបើតាមការជូនដំណឹង របស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ។

ក្នុងស្ថានភាពនៃការប្រឈមនេះ រដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការ សន្សំសំចៃក្នុងការប្រើប្រាស់ ។ដោយឡែក រដ្ឋាករទឹក ក៏បានត្រៀមរួចជាស្រេចនូវរថយន្ត ដើម្បីដឹកទឹកជូនប្រជាពលរដ្ឋដែលប្រឈម។ 

ការខ្វះខាតនេះ ត្រូវបានលើកហេតុផលថា តម្រូវការប្រចាំថ្ងៃខ្ពស់ជាងសមត្ថភាព នៃការផលិត ប្រមាណ១០ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ។ នេះក៏ដោយសារតែកំណើនសេដ្ឋកិច្ច ចំនួនប្រជាជននិងផ្ទៃនៃការផ្គត់ផ្គង់សេវា មានទំហំធំ ដែលតម្រូវឲ្យមានការកសាងរោងចក្រផលិតទឹកថ្មីៗ និងបណ្ដាញចែកចាយជាច្រើនទៀត៕