សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

បរិបទ​​កូវីដ​ ជំងឺ​រាត​ត្បាត​ជា​សកលដែល​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​​​ដល់​មនុស្ស​គ្រប់​​ៗ​គ្នា ​គឺ​ទៅ​លើ​សឹង​គ្រប់​​ផ្នែក​នៃ​​ការ​រស់​នៅ​។ នៅ​ក្នុង​នោះសកម្មភាព​ដើរ​ហើរ​​ខាង​ក្រៅ​​ត្រូវ​​រឹត​​​បន្តឹង ​ហើយ​​​ត្រូវ​ជំនួស​វិញ​​ដោយ​សកម្មភាព​​នៅ​ផ្ទះ​ច្រើនដូច​នេះ​ ដំបូន្មាន​​ជា​គំនិត​ខ្លះ​ត្រូវ​បាន​​លើក​ឡើងដើម្បី​​ជា​ទុន​ច្នៃ​សកម្មភាព​នៅ​ផ្ទះ​ឱ្យ​មាន​ប្រយោជន៍មិន​ឱ្យ​អផ្សុក អភិវឌ្ឍ​ខ្លួនហើយ​​ថែម​ទាំង​​​ជា​បរិយាកាស​រីក​រាយ​មិន​គួរ​ឱ្យ​ធុញ​ទ្រាន់​ទៀត​ដូច​ជា​៖

.សៀវភៅនិង​វីដេអូ​ដែល​នាំ​អារម្មណ៍​អ្នក​​ដូច​បាន​ដើរ​កម្សាន្ត

ពិត​ណាស់នៅ​ផ្ទះ​អ្នក​ក៏​អាច​ទទួល​បាន​ចំណេះ​ដឹងនិង​នាំ​អារម្មណ៍​ដូច​បាន​ដើរ​កម្សាន្តតាម​រយៈ​ការ​អាន​ជា​ចំណេះដឹងវប្បធម៌ ឬ​មួយ​ទស្សនា​វីដេអូ ឬ​​​​ភាព​យន្ត​ទាក់​ទង​នឹង​ទី​កន្លែង​ណា​មួយដែល​នាំ​អារម្មណ៍​​អ្នក​បាន​យល់​ដឹង​​ច្រើន​ពី​​ទី​នោះ។ ហើយ​​នៅ​​ពេល​មួយដែល​អ្នក​មាន​ឱកាស​បាន​ទៅ​ដល់​ទី​នោះ​ផ្ទាល់​​ជា​មួយ​ចំណេះ​ដឹង​ដែល​បាន​ដឹងអ្នក​នឹង​ជួប​អារម្មណ៍​ពិសេស​។

Image

.រៀន​ចំណេះ​ធ្វើ​ម្ហូបតាម​ចំណូល​ចិត្ត ឬ​បទ​ពិសោធ​ដែល​ធ្លាប់​ជួប

នៅ​ផ្ទះ​មែនតែ​អ្នក​អាច​ប្រាប់​ខ្លួន​ឯង​ថានេះ​ជា​ឱកាស​មួយ​​​អ្នក​អាច​អភិវឌ្ឍ​ខ្លួន​បាននូវ​វិជ្ជា​មួយដែល​ជា​ប្រយោជន៍​​​ដល់​ខ្លួន​ឯង​ផង​និង​អ្នក​ផ្សេង​ផង​នោះគឺ​​ការ​ចេះ​ធ្វើ​ម្ហូប​ញ៉ាំ​។ មិន​ថាម្ហូប​​​ក្នុង​ស្រុក​ផ្ទាល់​ដែល​អ្នក​ញ៉ាំ​រាល់​ថ្ងៃ​ ឬ​មួយ​​មុខ​ម្ហូប​​បរទេសដែល​អ្នក​ធ្លាប់​សាក។ ពិត​​មែនផ្ទះ​បាយ​មាន សៀវភៅ​ធ្វើ​ម្ហូប​​មានឬ​អាច​​ខល​សួរ​អ្នក​ចេះ​ធ្វើ​ម្ហូប​ដែល​អ្នក​ស្គាល់ ឬ​មួយ​មើល​តាម​វីដេអូ​បង្រៀន​ក៏​បាន​។

.រៀន​ភាសា​បរទេស

​ភាសា​បរទេសក៏​ជា​ស្ពាន​មួយ​រួម​ចំណែក​ឱ្យ​អ្នក​បាន​យល់​ដឹង​នូវ​ផ្នត់​គំនិត​ថ្មីៗ អាច​អាន​ឯកសារ​ថ្មី​ៗ​បន្ថែម ​​ហើយ​វា​បាន​ផ្សារ​ភ្ជាប់​អ្នក​ទៅ​នឹង​​​វប្បធម៌​ដើម​របស់​ប្រទេស​ដែល​​ប្រើ​ភាសា​នោះ​។ ម្យ៉ាង​​ការ​រៀន​ភាសា​មិន​ត្រឹម​តែ​ពង្រី​ក​ចំណេះ​ដឹងពង្រឹង​សមត្ថភាព​ខួរ​ក្បាល ឬ​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេពេល​​ណា​មួយ​ដែល​អ្នក​អាច​ប្រើ​ការ​វា​បាន​ច្បាស់​លាស់​នោះអ្នក​ក៏​នឹង​អាច​ពង្រីក​មុខ​របរ ឬ​សមត្ថភាព​អ្នក​ទៀត​ផង​។

.ស្រាវជ្រាវ ​និង​សម្រួច​គោល​ដៅ

មាន​ពេល​នៅ​ផ្ទះជា​វេលា​ល្អ​មួយដែល​អ្នក​អាច​មាន​ពេល​​ពិនិត្យ​មើល​ចំណុច​ខ្វះ​ខាត​​របស់​ខ្លួន។ ជា​ជាង​ការ​អង្គុយ​ខ្វល់​ខ្វាយអ្នក​នឹង​អាច​យក​ពេល​វេលា​អផ្សុក​របស់​អ្នក​ទៅ​ស្រាវជ្រាវ​នូវ​ចំណុច​ណា​​ខ្លះ​ដែល​អ្នក​ត្រូវ​ពង្រឹង អភិវឌ្ឍ និង​ចំណុច​​ណា​ខ្លះ​ជា​គោល​ដៅ​ជីវិត​របស់​ឱ្យ​បាន​ប្រសើរ​រុង​រឿង​នៅ​ថ្ងៃ​អនាគត​៕