តាមរយៈទំព័រនៃ អង្គការគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Cambodia Sustainable Development Goals - CSDGs) បានជូនដំណឹងពីឱកាសបញ្ចេញស្នាដៃប្រកួតអត្ថបទសំណេរសម្រាប់យុវជនកម្ពុជាឆ្នាំ២០២១។
ការប្រកួតអត្ថបទខ្លីនេះ មានគោលបំណងទាញយកសក្តានុពលការច្នៃប្រឌិតនិងគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីក៏មានគោលបំណងជម្រុញសង្គមឱ្យរៀនពីគំនិតរបស់យុវជនវ័យក្មេង និងការរួមចំណែកគិតអំពីរបៀបដែលយើងម្នាក់ៗអាចក្លាយជាចំនុចផ្តើមនៃការផ្លាស់ប្តូរនៅកម្ពុជានិងពិភពលោក។
ការប្រកួតសំណេរខាងលើនេះនឹងផ្តល់ឱកាសដល់សិស្សបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យទូទាំង២៥រាជធានីខេត្តក្រុង។ ហើយការប្រកួតសំណេរនេះមានចំនួនពីរប្រធានបទសម្រាប់ជ្រើសរើសមួយគឺទី១"ការបង្កើតសង្គមមួយពោរពេញដោយសេចក្តីសប្បុរស"និងទី២"តួនាទីរបស់បច្ចេកវិទ្យាក្នុងការធ្វើឱ្យសង្គមប្រសើរឡើង"។
ចំនួនជ័យលាភីនិង រង្វាន់
១.ជ័យលាភីលេខ១(១នាក់)មេដាយប័ណ្ណសរសើរ
ថវិកា៨០០ ០០០រៀល និង រង្វាន់អនុស្សាវរីយ៍មួយ
២.ជ័យលាភីលេខ២(២នាក់)មេដាយប័ណ្ណសរសើរ
ថវិកា៤០០ ០០០រៀល និង រង្វាន់អនុស្សាវរីយ៍មួយ
៣.ជ័យលាភីលេខ៣(២នាក់)មេដាយប័ណ្ណសរសើរ
ថវិកា២០០ ០០០រៀល និង រង្វាន់អនុស្សាវរីយ៍មួយ
៤.ជ័យលាភីកិត្តិយស(២០នាក់)ប័ណ្ណសរសើរនិង រង្វាន់អនុស្សាវរីយ៍មួយ
៥.ជ័យលាភីលើកទឹកចិត្តសាលាផ្ដល់ជូនដោយគ្រឹះស្ថានសិក្សាចំនួនមួយ- រង្វាន់អនុស្សាវរីយ៍មួយ
(អត្ថបទជាជ័យលាភីនឹងត្រូវជ្រើសរើសជាភាសាខ្មែរចំនួន១២និងជាភាសាអង់គ្លេសចំនួន១២)
?ផុតកំណត់ទទួលពាក្យថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
?សូមអានបន្ថែមនិង ដាក់ស្នើអត្ថបទនៅទីនេះ:
https://forms.gle/SZC1mvSbmzV1JDjZA
?ដើម្បីទាញយកទំព័រគំរូសូមចូលទៅកាន់:
