រាជធានីភ្នំពេញ៖ ឯកឧត្តម ឡុង ណារ៉ូ ត្រូវបានប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចតែងតាំងជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៧ បន្តពីឯកឧត្តម ស៊ឹម ស៊ីថា (ដែលត្រូវដល់អាណត្តិចូលនិវត្តន៍)។
ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងការប្រកាសមុខតំណែងនេះផ្លូវការផងដែរ។
សូមជម្រាបជូនដែរថា ឯកឧត្តម ស៊ឹម ស៊ីថា ក៏ត្រូវបានឡើងឋានៈជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍៕


