រាជធានីភ្នំពេញ៖ ឯកឧត្តម វឹង មុនី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា នាយកខុទ្ទកាល័យឯកឧត្តមប្រធាន គជប និងមានឋានៈស្មើ អគ្គនាយក។
ការតែងតាំងនាយកខុទ្ទកាល័យថ្មីនេះ បន្ទាប់ពី ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានចូលកាន់តំណែងប្រធានគជប ជាផ្លូវការកាលពីសប្ដាហ៍មុន។
ខាងក្រោមនេះ ជាឈ្មោះទីប្រឹក្សាប្រធាន គ.ជ.ប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងផងដែរ មានដូចជា៖ ឯកឧត្តម ហ៊ឺ រ៉ុង, ឯកឧត្តម ជិន សារិន, ឯកឧត្តម យិច សមិទ្ធិ៕