នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហោះសារក្នុងបណ្ដាញសង្គមថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ ប៉ុន្តែកំណែទម្រង់មួយដែលអាចជោគជ័យទៅបានគឺផ្អែកទៅលើកត្តាសំខាន់ៗបួន។

បើតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពោលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  បានបង្ហាញពីកត្តាសំខាន់ៗ៤ ដោយខ្លីថា៖

១. ចក្ខុវិស័យច្បាស់លាស់ (ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងយូរអង្វែង)

២. ការប្តេជ្ញាចិត្តខ្ពស់ (របស់អ្នកអនុវត្តន៍)

៣. ការចូលរួមដោយស្មោះត្រង់ (ពីគ្រប់ភាគីពាក់ព័ន្ធ)

៤. ការលះបង់ (ផលប្រយោជន៍បុគ្គលទោះបីក្នុងកម្រឹតណាមួយ ដើម្បីផលប្រយោជន៍រួម)៕