ភ្នំពេញ៖ ខណៈពេលប្រទេសកម្ពុជាកំពុងប្រឈមជាមួយជំងឺកូវីដ១៩ដែលមានអ្នក ផ្ទុកកូវីដ១៩ មកទល់ថ្ងៃនេះសរុប ៥៣នាក់(តួរលេខថ្ងៃ២១ មីនា) ហើយនោះ ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងដាក់ចេញនៅវិធានជាបន្តបន្ទាប់ ដើម្បីធ្វើការទប់ស្កាត់នៅការរីករាលដាលនេះផងដែរ។
សម្ដេចហ៊ុនសែន ក៏បានលើកឡើងផងដែរថា៖ ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ [ពីសប្បុរសជន]រាជរដ្ឋាភិបាល នឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះនិងការពារជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាយើង។
ក្នុងនោះយើងក៏បានសង្កេតឃើញ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជការ ជាច្រើន បានចូលរួមបរិច្ចាគនៅថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការទប់ស្កាត់នៅការរីករាលដាលនៃជំងឺកូវីដ១៩។
ដោយក្នុងនោះមាន អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៧នាក់ មានដូចជា៖
១អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភទឹកប្រាក់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក
២. អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៣. លោកឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៤. ឧកញ៉ា ភាព ហៀក ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៥. លោកឧកញ៉ា លី ហួរ ឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៦. លោកឧកញ៉ា ថៃ ជាហួត ឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៧. លោកឧកញ៉ា ឡេងណាវ៉ាត្រា ឧបត្ថម្ភទឹកប្រាក់ចំនួន ២០០ លានរៀល ។