រាជធានីភ្នំពេញ៖ លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ ADB ប្រចាំកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើង ៥.៤ ភាគរយនៅឆ្នាំ ២០២១។
ក្នុងពេលធ្វើបទបង្ហាញ នៃសិក្ខាសាលា ដែលរៀបចំឡើងដោយ EuroCham កាលពីថ្ងៃអង្គារ ក្រោមប្រធានបទ “ ផែនទីបង្ហាញផ្លូវ ដើម្បីស្តារឡើងវិញ? ទស្សនវិស័យសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២១” អ្នកវិភាគសេដ្ឋកិច្ចប្រចាំប្រទេសរបស់ ADB ប្រចាំនៅប្រទេសកម្ពុជា លោក David Freedman បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ បានល្អ ដែលជាជំហរល្អសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច នៅឆ្នាំ ២០២១ ផងដែរ។
ការព្យាករណ៍ពីកំណើននេះ ដោយលោកមើលឃើញថា កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្ដី លោកបានលើកឡើងដែរថា សម្រាប់ឆ្នាំ ២០២០នេះ សេដ្ឋកិច្ចនឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០%៕