រាជធានីភ្នំពេញ៖ ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា បានចេញលិខិតស្ដីពីការដាក់ពាក្យជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា សម្រាប់និស្សិតក្នុងប្រទេស អាស៊ាន ដែលមានរហូតដល់ទៅ ១០០០កន្លែង។ អាហារូបករណ៍១០០០កន្លែងនេះ អនុលោមតាមសេចក្ដីប្រកាសរបស់ នាយករដ្ឋមន្រ្តីឥណ្ឌា កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៨៊។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមអនឡាញនៅលើគេហទំព័រ។ កាលបរិច្ឆេទចុងក្រោយនៃការទទួលពាក្យតាមអនឡាញគឺ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
