ភ្នំពេញ៖ ផ្ទុយពីការលើកឡើងរបស់បណ្ដាប្រទេសអឺរ៉ុប ដែលចេញមុខរិះគន់លើការបោះឆ្នោតកម្ពុជានោះ អាល្លឺម៉ង់ ឯណេះវិញ បែរជាមកសរសើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ។
ក្នុងក្រសែភ្នែកអាល្លឺម៉ង ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅពោរពេញដោយសន្តិភាព ប៉ុន្តែមិនទាន់មានភាពស្របច្បាប់ឡើយ។ នោះក៏ព្រោះតែការបោះឆ្នោតនេះ ដំណើរការក្នុងបរិយាកាសចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំងដ៏ធំ និងការរំលាយបក្ស រួមទាំងការហាមអ្នកនយោបាយ១១៨នាក់ ធ្វើនយោបាយរយៈពេល៥ឆ្នាំជាដើម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាល្លឺម៉ង់។
អាល្លឺម៉ង បានបញ្ជាក់ដូច្នេះថា៖«រដ្ឋាភិបាលអាល្លឺម៉ង បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររដ្ឋសភា នៅកម្ពុជាមានសន្តិភាព។ តែយ៉ាងណាការបោះឆ្នោតនេះ នៅមិនទាន់គ្រប់គ្រាន់ជួយដល់លទ្ធផលបោះឆ្នោតស្របច្បាប់នោះទេ»។
ជាមួយគ្នានេះរដ្ឋាភិបាលអាល្លឺម៉ង់ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា វិលត្រឡប់ទៅរកគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាទីក្រុងប៉ារីស ដើម្បីបង្ហាញពីឆន្ទៈ ដែលរដ្ឋាភិបាលគាំពារប្រទេសខ្លួន ឲ្យធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យនេះ។