ភ្នំពេញ ៖ អនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញពីការប្ដេជ្ញាររបស់ខ្លួនក្នុងការបន្ត និងគាំទ្រធ្វើជាដៃគូល្អយ៉ាងជិតស្និទ្ធជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជាមួយការបញ្ចុះតម្លៃទៅលើការប្រើប្រាស់ថាមពលនៅក្នុងដំណើរសង្វាក់ផលិតកម្មសម្រាប់ផលិត ដើម្បីទទួលបានផលិតផលនាំចេញទៅ
តាំងនាមអគ្គិសនីកម្ពុជាក្រោមការនាំណែនាំ និងបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅក្នុងពិធីបើកកម្មវិធីប្រសិទ្ធភាពថាមពល Switch Garment កនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ពីគោលជំហរនៃការបន្តគាំទ្រ និងបន្តកិច្ចសហការជាមួយសមាគមកាត់ដេរនៅកម្ពុជា។
ឯកឧត្តម កែវ រនតៈ បានបញ្ជាក់ថា “ក្នុងនាមអគ្គិសនីកម្ពុជាប្តេជ្ញាបន្តគាំទ្រនិងធ្វើជាដៃគូល្អជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីសំដៅបង្កើតការងារជូនយុវជន យុវនារីកម្ពុជាតាមរយៈការបង្កើនប្រសិទ្ធភាពថាមពល ស្ថិរភាពនៃការផ្គត់ផ្គង់និងថ្លៃសមរម្យជាមួយការបង្កើនថាមពលកកើតឡើងវិញក្នុងបណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិ”។
ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា លោកស្រី Carmen Moreno ដែលបានចូលរួមបើកកម្មវិធីខាងលើនេះក៏បានបង្ហាញពីការសាទរ គាំទ្រទៅលើការសម្រេចរបស់អជ្ញាធរអគ្គិសនីកម្ពុជា ជាមួយនឹងក្ដីរំពឹងថា កិច្ចសហការមួយនេះនឹងបន្តនាំមកនូវភាពល្អប្រសើរនៃវិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដូចជាជួយគាំទ្រដល់ដល់កំណើនសេដ្ឋកិច្ចសង្គមជាតិកម្ពុជាផងដែរ។
ក្រសួងរ៉ែ និងថាមពលបានដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីដល់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ ក្នុងគោលដៅកែសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គិសនីដល់ទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការដាក់ឱ្យអនុវត្តផែន ការអនុគ្រោះខាងលើនោះ គឺដើម្បីជួយសម្រួលទាំងការលំបាកក្នុងការបង់ ថ្លៃអគ្គិសន៏របស់ទីតាំងដែលបានព្យួរ ឬបន្ថយសកម្មភាព ផលិតកម្ម ឬអាជីវកម្ម និងទាំងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ ទីតាំងដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្ម ក្នុងរយៈពេល អនុវត្តការណែនាំរបស់រាជ អនុគ្រោះ និងលើកទឹកចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19 ។
លើសពីនេះទៀត ការអនុវត្តផែនការខាងលើបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា: ផ្តល់ការអនុគ្រោះ លើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃ តាមលក្ខខណ្ឌអានុភាព រួច ប្រើប្រាស់ជាក់ស្តែង តាមអត្រាថ្លៃមធ្យមចំពោះទីតាំងឧស្សាហកម្មណាដែលរងគ្រោះ អគ្គិសនីដែលផ្គត់ផ្គង់ អនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់អត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ប្រើ ដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះ ប្រើអគ្គិសនីកម្ពុជា ឬក៏ផ្គត់ផ្គង់ដោយអ្នកផ្តត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពី អគ្គិសនីកម្ពុជាក៏ដោយ ។
រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ ថ្លៃអគ្គិសនីដូចមុនដោយមិនមានការកែប្រែចំពោះទីតាំង ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំអាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន ។
ផ្តល់ការលើកទឹកចិត្តដោយបន្ថយអគ្គិសនីចំនួន ២៥ភាគរយ លើសពី បើការបង់ថ្លៃអគ្គិសនីដែលបានប្រើ ចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល៣ ខែដើមឆ្នាំ (ពីខែមករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម បង្កើនសកម្មភាព និងសេវាកម្មណា ដែលបរិយាកាសអំណោយផលអាចផលិតកម្ម ឬ អាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ចក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគ Covid-19 ៕