វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ បានរាយការណ៍ពីការខាតបង់ចំនួនជាង១៧០លានដុល្លារ នៅក្នុងត្រីមាសទី ២ ហើយបូកនឹងការខាតបង់នៅឆមាសទី១ឡើងដល់ ២៨៦ លានដុល្លារ។
នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ឆ្នាំ ២០២០ ក្រុមហ៊ុនអាកាសចរណ៍បានរាយការណ៍អំពីប្រាក់ចំណូលត្រឹមតែ ២៥៨,៦ លានដុល្លារ ពោលគឺធ្លាក់ចុះ ៦៨ ភាគរយធៀបនឹងត្រីមាសមុន។
ការធ្លាក់ចុះនេះ ត្រូវបានស្តីបន្ទោសដោយការរីករាលដាលនៃជំងឺកូវីដ១៩ដែលបានបង្ខំឱ្យវាផ្អាករាល់ជើងហោះហើរអន្តរជាតិ។ការកាត់បន្ថយការលក់ ហិរញ្ញវត្ថុនិងចំណាយលើការគ្រប់គ្រង មិនអាចធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះរួចផុតការការលំបាកឡើយ។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានស្នើសុំដល់រដ្ឋាភិបាលនូវថវិកាសង្គ្រោះបន្ទាន់ចំនួន៥១៧,២៤ លានដុល្លារ ដោយអះអាងថា ក្រុមហ៊ុននឹងជួបស្ថានភាពកាន់តែលំបាកខ្លាំងនៅចុងខែសីហានេះ៕
ប្រភព៖ VN Express