សៀមរាប៖ ក្រោយពីសម្ដេចបានសម្រេច បញ្ចេញថវិកា ១៥០លានដុល្លារ ដើម្បីស្ថាបនាផ្លូវក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី ៤កញ្ញា ២០២០ នេះលោកអភិបាលខេត្តសៀមរាប ទៀ សីហា បានចេញលិខិតថ្លែងអំណរគុណសម្ដេចតេជោ ភ្លាមៗ។
ក្នុងលិខិតរដ្ឋបាលបានលើកឡើងថា៖ ការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នឹងជម្រុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត លើកកំពស់សោភ័ណភាពក្នុងក្រុងសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំង ដល់សក្កានុពលទេសចរនិងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប កាន់តែល្អប្រសើរ។
ក្នុងការបង្ហោះរបស់រដ្ឋបាលខេត្តសៀមរាប ក៏មានការបង្ហាញពីផែនទីផ្លូវមេ ក្រុងសៀមរាប ដែលត្រូវជួសជុលកែលម្អ និងស្ដារឡើងវិញផងដែរ៕