សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហាគឺ​តែង​​កើត​បញ្ហា​ខ្វែង​គំនិត​គ្នា​​ខ្លះ​ ឬ​ជា​ជម្លោះ​ខ្លះដែល​​ដៃ​គូ​ស្នេហា​​​អាច​កើត​មាន​មិន​អាច​ចៀស​រួច​។ ជា​មួយ​គ្នា​នេះលោកGary W. Lewandowski ​សាស្រ្តាចារ្យ​ផ្នែក​ចិត្តសាស្រ្ត​នៃ​សាកលវិទ្យាល័យ​Monmouth រដ្ឋ​New Jersey សហរដ្ឋអាមេរិក បាន​ណែ​នាំ​ជា​ចំណុច​ខ្លះ​សម្រាប់​​​ទំនាក់​ទំនង​ដៃ​គូ​នៅ​ពេល​ជួប​បញ្ហា​នោះ​ដែល​ត្រូវ​ដោះ​ស្រាយ​ឱ្យ​​បាន​ប្រសើរ​ទៅ​មុខ​។ ចំណុច​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម​៖​

.បញ្ជាក់​​ឱ្យ​ច្បាស់​នូវ​មន្ទិល

​ពេល​មាន​​ទំនាស់​​គំនិត​កើត​​ឡើងហើយ​ដៃ​គូ​អ្នក​​​ក៏​បាន​​និយាយ​រៀប​រាប់​ឡើង​ពី​បញ្ហាដូច​នេះ​អ្នក​គួរ​​ប្រាកដ​អ្នក​បាន​ស្តាប់​គាត់ឱ្យ​បាន​​ប្រាកដ​នូវ​អ្វី​​ដែល​គាត់​និយាយ។ ​ហើយ​ដើម្បី​កម្ចាត់​សង្ស័យ​អ្នក​អាច​សួរ​សំនួរ​ដូច​ជា"នៅ​ពេល​​អូន​/បង​និយាយ​​ថា....​តើ​​ចង់​​មា​ន​ន័យ​ថា..?“តើ​បង​/អូន​(អ្នក​ផ្ទាល់)​​និយាយ​ត្រូវ ​ឬ​អត់​ថា...ជា​គន្លឹះ​នៃ​បញ្ហា​?”ឬ​"តើ​អូន​/បង​អាច​ឧទាហរណ៍​ពី​ចំណុច​ត្រង់​...?។

.រំពឹង​មើល​ពី​អារម្មណ៍​របស់​​ដៃ​គូ

នៅ​ពី​ក្រោយ​ការ​រៀប​​រាប់​​របស់​ដៃ​គូក្នុង​ពេល​មាន​​បញ្ហា​ខ្វែង​​គំនិត​ជា​មួយ​យើង គឺ​​ជា​អារម្មណ៍​មួយ​ដែល​​គេ​ចង់​ឱ្យ​អ្នក​យក​ចិត្ត​ទុក​ដាក់​។ នៅ​ពេល​អ្នក​​ទទួល​ដឹង​​អារម្មណ៍​របស់​ដៃ​គូ​អ្នកអ្នក​អាច​សួរ​ទៅ​គេ​​នូវ​ឃ្លា​ខ្លះ​ៗ​ដូច​ជា "បង​/​អូន​​មើល​ទៅ​ដូច​ជា​ចង់​ប្រាប់​ថា​...”“បង/អូន(អ្នក​ផ្ទាល់)​ស្តាប់​មើល​ទៅ​ដូច​ជា​អូន​/បង​ចង់​ថា​..”“តើ​អូន​/បង​​​មាន​អារម្មណ៍​ថា​...មែន​ទេ​?ដូច​នេះ​ដៃ​គូ​អ្នក​នឹង​អាច​ពន្យល់​ប្រាប់​អ្នក​បន្ថែម​ឱ្យ​បាន​ច្បាស់​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បង្ហាញ​ប្រាប់​។

Image

.​ស្មារតី​យក​ចិត្ត​ទុក​ដាក់

ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ដៃ​គូ​អ្នក​និយាយជា​ឧទាហរណ៍​​​​​​​អ្នក​អាច​​សម្លឹង​មើល​ភ្នែក​ដៃ​គូនូវ​អ្វី​ដែល​គេ​ចង់​បង្ហាញ​(EyeContact) ឬ​អង្គុយ​ក្បែរ​ដៃ​គូ​អ្នកហើយ​​​លុប​ចោល​ការ​ណាត់​ជួប​ខ្លះ​ ឬ​ការ​ខ្លះដែល​អាច​មាន​ពេល​ស្តាប់​ដៃ​គូ​អ្នក​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ការ​មាន​ពេល​យក​ចិត្ត​ទុក​ដាក់​ស្តាប់​​សម្រាប់​ដៃ​គូអ្នក​នឹង​អាច​រក​ឬស​គល់​នៃ​បញ្ហានិង​ដោះ​ស្រាយ​​​បញ្ហា​នោះ​​បាន​យ៉ាង​ល្អ​។

.សង្ខេប​​ឡើង​វិញ

អ្នក​អាច​​និយាយ​សង្ខេប​​​អត្ថន័យ​​​ដែល​ដៃ​គូ​អ្នក​បាន​រៀប​រាប់​ប្រាប់​​ដល់​អ្នក​ដោយ​លើក​ឡើង​​វិញ​តាម​ពាក្យ​​និយាយ​របស់​អ្នក​ផ្ទាល់​។ ការ​សង្ខេប​ឡើង​វិញ​នេះ​ផ្តល់​ប្រយោជន៍​​ពីរ​ធំ​គឺ​៖មួយវា​បង្ហាញ​ថា​​​អ្នក​​​បាន​យក​ចិត្ត​ទុក​ដាក់​​ស្តាប់​​នូវ​សន្ទនា​របស់​​អ្នកនិង​ដៃ​គូ ទី​ពីរ​គឺ​​ស្គាល់​ថា​​ការ​សង្ខេប​របស់​អ្នក​​គឺ​​ជម្រុញ​ឱ្យ​អ្នក​យក​ចិត្ត​ទុក​ដាក់និង​យល់​ពី​ដៃគូ​។

.សំនួរ​​បើក​ដែល​គួរ​មាន​

ការ​សួរ​សំនួរ​បើក​ជួយ​​ឱ្យ​ដៃ​គូ​អ្នកបន្ត​នូវ​អារម្មណ៍​ដែល​ពួក​គេ​បង្ហាញ​។ សំនួរ​បើក​ទាំង​នោះ​​ដូច​ជា​"តើ​អូន​/បងចង់​បង្ហាញ​​គំនិត​ដូច​ម្តេ​ច​ទៅ​លើ​បញ្ហា​នោះ​?”“តើ​​អូន​/បងនឹ​ង​គិត​យ៉ាង​ណា​ខ្លះ​ដើម្បី​សម្រេច​ទៅ​លើ​បញ្ហា​នោះ​?”“តើ​អូន​/បងគិត​រក​វិធី​ដោះ​ស្រាយ​ដែល​ប្រសើរ​បែប​​ណា​?”

សំនួរ​ទាំង​នេះគឺ​ផ្តោត​លើ​បញ្ហា ប៉ុន្តែ​ជា​សំនួរ​បើកដែល​អនុញ្ញាត​ឱ្យ​ដៃ​គូ​អាច​រៀប​រាប់​បង្ហាញ​នូវ​អ្វី​ដែល​ជា​ដំណោះ​ស្រាយ​​លើ​បញ្ហាហើយ​អ្នក​ទាំង​ពីរ​​ក៏​អាច​សម្រប​សម្រួល​លើ​បញ្ហា​នោះ​បាន​តាម​ការ​យោគ​យល់​គ្នា​ផង​ដែ​រ។

សម្រាប់​ចំណុច​​​ទាំង​អស់​ខាង​លើ​នេះគឺ​​​ការ​ផ្តោត​លើ​​ការ​យក​ចិត្ត​ទុ​ក​​ដាក់​​នូវ​​អ្វី​ដែល​ដៃ​គូ​លើក​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហាហើយ​​អ្នក​អាច​ចាំ​ថាក្នុង​ទំនាក់​ទំនង​មិន​ថា​ដៃ​គូ​ស្នេហា ឬ​ទំនាក់ទំនង​មិត្ត​ភក្តិឬ​ទំនាក់​ទំនង​ផ្សេង​ៗ​ទៀត​​តែ​ង​មាន​ឧបសគ្គឬ​ជា​បញ្ហា​ខ្លះប៉ុន្តែ​ការ​ស្តាប់​គឺ​ជា​ជម្រើស​មួយ​​ល្អ​បំផុត​។ បន្ថែម​ពី​នោះ​ការ​ហ៊ាន​​លើក​​យក​​បញ្ហា​នោះ​មក​និយាយ​ជា​មួយ​គ្នា​​រក​​ដំណើរ​​ដើម​ហេតុ​ហើយ​​​ដោះ​ស្រាយ​គឺ​ជា​ក្តី​សង្ឃឹម​ប្រសើរ​បំផុត​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ក្នុង​ទំនាក់​ទំនង​ស្នេហា​អ្នក​៕​​​​​​​​​​