បាងកក៖ ទិន្នន័យក្នុងពីថ្ងៃច័ន្ទ ទី១៧ សីហា បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសថៃ បានទទួលរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ី (កាលពីជាងពីរទស្សវត្សមុននេះ) ដោយសារមេរោគឆ្លងវីរុសនេះបានបំផ្លាញឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។ ប្រទេសថៃមានអ្នកឆ្លងជម្ងឺកូវីដ១៩ ចំនួន ៣.៣០០ ករណីនិងស្លាប់ចំនួន ៥៨ នាក់ ។

ការិយាល័យនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម(NESDC)បាននិយាយថា ការធ្លាក់ចុះនៃការរីករាលដាលនៃជំងឺរាតត្បាត បានធ្វើឱ្យសេដ្ឋកិច្ចមានសភាពទ្រុឌទ្រោមដែលធ្លាក់ចុះ១២,២ ភាគរយនៅក្នុងត្រីមាសទី ២ ។

លោក Alex Holmes សេដ្ឋវិទូនៅឯក្រុមហ៊ុនCapital Economics ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានលើកឡើងថាការធ្លាក់ចុះនេះ "មិនគួរឱ្យកត់សម្គាល់ ដូចដៃគូក្នុងតំបន់មួយចំនួនទេ" ដែលសំដៅថាសេដ្ឋកិច្ច សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន គឺធា្លក់ចុះជាងនេះ៕

ប្រភព JP