សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

សុភាសិត​​​ច្រើន​ជា​បទ​ពិសោធ​អ្នក​ជំនាន់​មុន​ៗធ្លាប់​ជួប​​ច្រើន​លើក​ច្រើន​ដង ហើយ​ចង​ក្រង​វា​ជា​ទំនុកជា​ឃ្លា​ឃ្លោង​ងាយ​ស្រួល​ចង​ចាំ​ទុក​នូវ​ពិសោធ​ទាំង​នោះ​។ ជា​មួយ​គ្នា​​នេះ បទ​ពិសោធ​ខ្លះ​​ពី​​អ្នក​រស់​នៅ​អង់គ្លេស ប៉ុន្តែ​វា​​មាន​តម្លៃ​ជា​ទូទៅ​ដែល​យើង​គ្រប់​គ្នា​អាច​ស្វ័យ​សិក្សា​ទុក​ជា​មេរៀន​សម្រាប់​ជីវិត​ និង​ជា​ការ​អប់រំ​ដាស់​តឿន​ស្មារតី​ផង​ដែរ។ ដូច​នេះ មក​អាន​ជា​មួយ​ក្រមា​ទាំង​អស់​គ្នា​៖

១. Learning is a treasure that will follow its owner everywhere. “ចំណេះ​ដឹង​គឺ​ជា​ទ្រព្យ​ដែល​តោង​តាម​ខ្លួន​ម្ចាស់​​វា​ជា​រៀង​រហូត​"។

២. All that glitters is not gold. “រូប​ភាព​ខាង​ក្រៅអាច​គ្រាន់​តែ​ជា​គ្រឿង​បំភាន់​ភ្នែក​"។

៣. Look before you leap. “មុន​នឹង​ធ្វើ​អ្វីត្រូវ​ចេះ​គិត​ពិចារណា​ឱ្យ​បាន​ល្អិត​ល្អន់​ជា​មុន​សិន​"។

៤. All good things come to those who wait. “ភាព​អត់​ធ្មត់​គឺ​ជា​ប្រភព​នៃ​ភាព​ជោគ​ជ័យ​"។

៥. Accidents can happen. “គ្រោះ​ថ្នាក់មិន​អាច​មើល​ឃើញ​មុន​ឡើយ​"។

៦. Action speaks louder than words. “ទង្វើ​​ប្រសើរ​ជាង​ពាក្យ​សម្តី​"។

៧. Learn to walk before you run. “មុន​នឹង​រត់ត្រូវ​រៀន​ដើរ​ឱ្យ​ចេះ​សិន​"។

Image

៨. Absence makes the heart grow fonder. “ឃ្លាត​កាយ​ឆ្ងាយ​មែន​ពិតតែ​ចិត្ត​រឹត​តែ​ស្រឡាញ់​"។

៩. Let bygones be bygones. “រឿង​ដែល​កន្លង​ហួស​ហើយ​ឱ្យ​វា​កន្លង​ហួស​ទៅ​ចុះ​"។

១០. Laughter is the best medicine. “សំណើច​គឺ​ជា​ឱសថ​ដ៏​ប្រសើរ​បំផុត​"។

ចុះ​ចំណែក​ប្រិយ​មិត្ត​វិញមាន​សុភាសិត​​ណា​មួយ​ផ្ទាល់​ឬ​អត់?បើ​មាន​កុំ​ភ្លេច​ចែក​រំលែ​ក​ជា​មួយ​ក្រមា​ផង!