រដ្ឋាភិបាលសឹង្ហបុរី បាននិយាយថា ខ្លួនរំពឹងថា នឹងមានកំណើនចន្លោះពី ០.០-១.០ ភាគរយ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំង ពីការប៉ាន់ស្មានកាលពីលើកមុន(ពី១.៥-២.៥ ភាគរយ)។

សឹង្ហបុរី ថ្ងៃ១៦ សីហា២០១៩៖ ប្រទេសសឹង្ហបុរី បានកាត់បន្ថយការព្យាករពីកំណើនប្រចាំឆ្នាំកាលពីម្សិលមិញ ដោយសារសង្គ្រាមពាណិជ្ជកម្ម រវាងចិននិងអាមេរិក កំពុងកើនឡើងកម្ដៅដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ របស់សឹង្ហបុរី ដែលនេះជាសញ្ញាដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះដែលពឹងផ្អែកធំលើពាណិជ្ជកម្ម។

រដ្ឋាភិបាលសឹង្ហបុរី បាននិយាយថា ខ្លួនរំពឹងថា នឹងមានកំណើនចន្លោះពី ០.០-១.០ ភាគរយ នៅឆ្នាំនេះពោលគឺធ្លាក់ចុះយ៉ាងខ្លាំង ពីការប៉ាន់ស្មានកាលពីលើកមុន(ពី១.៥-២.៥ ភាគរយ) ដែលនេះជាព្យាករពីការធ្លាក់ចុះ ជាលើកទី ២ នៅឆ្នាំនេះ។

មជ្ឈមណ្ឌលនាំចេញ ជាកន្លែងដែលមានភាពរសើបខ្លាំង ចំពោះវិបត្ដិខាងក្រៅប្រទេសនិងជាកន្លែងមួយក្នុងចំណោមកន្លែងដំបូងគេ នៅអាស៊ី ដែលត្រូវបានគេប៉ះពាល់ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចជាសកល។

ការដឹកជញ្ជូនទំនិញ ពីសឹង្ហបុរី បានធ្លាក់ចុះ ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានទទួលរងនូវការធ្លាក់ចុះយ៉ាងគំហុកពីមួយត្រីមាស ទៅមួយត្រីមាស នៅក្នុងរយៈពេលបីខែ ដោយសារបញ្ហាពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ជាមួយក្រុងវ៉ាស៊ីនតោន ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់ពិភពលោក៕AFP