រាជធានីភ្នំពេញ៖ សម្ព័ន្ធសាកលវិទ្យាល័យពិភពលោក បានប្រកាសផ្តល់ចំណាត់ថ្នាក់ WURI កម្រិតអន្តរជាតិ ដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយចូលក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោកចំនួន១០០។
សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ទទួលបានចំណាត់ថ្នាក់ទី២ ក្នុងចំណោមគម្រោង ល្អជាងគេទាំង ៥០ លើកម្មវិធីបណ្ដុះបណ្ដាលសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ផងដែរ៕

