សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សហរដ្ឋអាមេរិក៖ ហ្គេម Roblox ដែលជាក្មេងៗនិយមលេងតាមអ៊ិនធឺណេត កំពុងដំណើរការបោះផ្សាយផ្សារហ៊ុនជាសាធារណៈ។ ការបោះផ្សាយផ្សារហ៊ុននេះ នឹងធ្វើឲ្យសហស្ថាបនិកក្រុមហ៊ុនជាច្រើន ក្លាយជាមហាសេដ្ឋី ពាន់លានដុល្លារ។

Roblox ត្រូវបានបង្កើតឡើងដោយលោក David Baszucki និង Erik Cassel ក្នុងឆ្នាំ ២០០៤ និងដាក់ឲ្យប្រើប្រាស់ដំបូងនៅឆ្នាំ ២០០៦។

ក្នុងឆ្នាំ ២០២០នេះ ដោយយោងទៅតាមឯកសារដាក់នៅ គណៈកម្មាធិការមូលបត្រអាមេរិក របស់ក្រុមហ៊ុន Roblox កាលពីថ្ងៃព្រហស្បតិ៍មុន លោក Baszucki ដែលជាសហស្ថាបនិក កាន់កាប់ភាគហ៊ុនប្រមាណ ១៣% នៃក្រុមហ៊ុន។ ភាគហ៊ុននេះមានតម្លៃប្រហែល ៤៧០លានដុល្លារអាមេរិក ដែលតួលេខនេះផ្អែកលើការវាយតម្លៃក្រុមហ៊ុន Roblox ត្រឹម ៤ពាន់លានដុល្លារ ។

តួលេខដែលអ្នកសង្កេតការណ៍ខ្លះគិតថា ក្រុមហ៊ុននេះអាចនឹងមានតម្លៃ ៨ពាន់លានដុល្លារ ពេលឈានដល់ពេលចូលដំណាក់កាល IPO (ការបោះផ្សាយជាសាធារណៈលើកដំបូង)។

Roblox ត្រូវបានបង្កើតឡើងដោយស្ថាបនិកវ័យក្មេង ហើយរហូតមកដល់ខែកញ្ញាអ្នកដែលធ្វើកម្មវិធីនេះ អាចរកប្រាក់បាន ២០៩,២ លានដុល្លារ លើការលក់ហ្គេមនិងទំនិញនិម្មិត នៅលើ Roblox ដែលកើនឡើងពី ៧២,២ លានដុល្លារកាលពីឆ្នាំមុន៕