សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

អារម្មណ៍​អវិជ្ជមាន​មាន​ដូច​ជា​​ការ​ស្មុគ​ស្មាញសម្រេច​មិន​ដាច់​ស្រេចបន្ទោស​ខ្លួន​ឯង វិប្បដិសារី ឬ​ម៉ួហ្មង​ក្នុង​ចិត្ត​ជា​ដើម។ អារម្មណ៍​ទាំង​នោះ​តែង​កើត​មាន​​លើ​មនុស្ស​​ពេញ​វ័យ​ជា​ធម្មតា។ ជា​​បទ​ពិសោធ​​របស់​អ្នក​ធ្លាប់​ជួប​បញ្ហា​​នេះក៏​បាន​ចែក​រំលែក​ជា​ចំណុច​ជា​ការ​ពិចារណា​ដោះ​ស្រាយ​វា​ដូច​​ខាង​ក្រោម​នេះ​៖

.អារម្មណ៍​ថា​មាន​កំហុស​ឆ្គង

អារម្មណ៍​កំហុស​ឆ្គង​អាច​កើត​មាន​ឡើង​ច្រើន​បែបឧទាហរណ៍​អ្នក​​មិន​បាន​ធ្វើ​អ្វី​មួយ​​នូវ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ ឬ​មួយ​អ្នក​កុហក​ខ្លួន​ឯងពន្យារ​ពេល​​ថា​ចាំ​ពេល​នេះ​ពេល​នោះ​ជា​ដើម។ ដោយ​ឡែក​អារម្មណ៍​នេះដែល​​អាច​កើត​មាន​ពេល​អ្នក​នៅ​ផ្ទះ​មាន​ដូច​ជាការងារ​រៀប​ចំ​ផ្ទះ​មិន​ទាន់​ហើយរបស់​ដែល​បាន​ទិញ​​​តែ​​មិន​ទាន់​បាន​ប្រើ​ប្រាស់​​ជា​ដើម។ យ៉ាង​ណា​មិញ អារម្មណ៍​ទាំង​នោះអ្នក​អាច​ដក​ឃ្លា​ទៅ​ធ្វើ​អ្វី​មួយ​ផ្សេង​ដែល​អ្នក​រីក​រាយរួច​ត្រឡប់​មក​​ធ្វើ​រឿង​ទាំង​នោះ​វិញអ្នក​នឹង​ឃើញ​ពី​​លទ្ធភាព​។

Image

.វិប្បដិសារី​

មាន​ដូច​ជា​​ការ​ចំណាយ​លុយ​ច្រើន​ឬ​​ទិញ​ចំ​របស់​ប្រើ​ប្រាស់​មិន​ល្អរបស់​ក្លែង​ក្លាយ​ដោយ​គេ​បោក​ប្រាស់​អ្នក​​​​ជា​ដើម​។ចំណុច​ទាំង​នោះ​​ គឺ​បង្រៀន​ឱ្យ​អ្នក​ចេះ​ព្រមទទួល​ការ​ពិត រួច​យក​ចំណុច​នោះ​ជា​មូលដ្ឋាន​សម្រាប់​បង្ការ​មិន​ឱ្យ​​ជួប​រឿង​​នោះ​ម្តង​ទៀត​។

.ភាព​អាម៉ាស់​

ភាព​អាម៉ាស់​អាច​កើត​ចេញ​ពី​ច្រើន​ប្រភពដោយ​សារ​អ្នក​​ឱ្យ​តម្លៃ​ខ្លាំង​អំពី​អ្វី​ដែល​អ្នក​ដទៃ​គិត​មក​លើ​អ្នក ឬ​មួយ​សង្គម​ឱ្យ​តម្លៃ​ហើយ​បន្ទោស​មក​លើ​ខ្លួន​​ឯង​ឬ​ស្ទាក់​ស្ទើរ​។ យ៉ាង​ណា​មិញអ្នក​អាច​ត្រឡប់​មក​គិត​វិញ​ថាបើ​រឿង​នោះ​ជា​រឿង​ធ្វើ​ឱ្យ​អ្នក​បាន​រីក​រាយ​ជា​រឿង​ល្អ​ចម្រើន​ទៅ​មុខដោយ​មិន​បាន​ប៉ះ​ពាល់ ​ឬ​ជា​ផល​អាក្រក់​ដល់​អ្នក​​ផ្សេង​អ្នក​ក៏​អាច​រីក​រាយ​​​នូវ​ចំណុច​ទាំង​នោះដោយ​លះ​បង់​នូវ​គំនិត​ដែល​អ្នក​ដទៃ​គិត​​មក​លើ​អ្នក។

.ភ្ញាក់​ផ្អើលហើយ​ពិបាក​ទទួល​យក​ភ្លាម​ៗ

ចំនុច​ទាំង​នោះ​​​​ឧទាហរណ៍​ជាក់​ស្តែងកិច្ច​ការ​ងារ​ផ្ទះ​គរ​ដូច​ភ្នំមាន​ដូច​ជា​កៅ​អី​បាក់​ជើង​អំពូល​ភ្លើង​ខូចដំបូល​ផ្ទះ​​ធ្លុះ​ធ្លាយ​​ជា​ដើម។ យ៉ាង​ណា​មិញ រឿង​ទាំង​នេះអ្នក​ត្រូវ​ទទួល​យកហើយ​ត្រូវ​មាន​សកម្មភាព​ដោះ​ស្រាយ​វា​បន្តិច​ម្តង​ៗ។មេរៀន​ពី​​បញ្ហា​ទាំង​នោះនាំ​ឱ្យ​អ្នក​រៀន​ចេះ​ភាព​អត់​ធ្មត់ និង​ចេះ​សង្កេត​ដោះ​ស្រាយ​បញ្ហា​ជា​បទ​ពិសោធ​​របស់​អ្នក​ផ្ទាល់​បន្តិច​ម្តង​ៗ។ រៀន​អត់​ធ្មត់និង​ហាត់​ដោះ​ស្រាយ​ឧបសគ្គ​ទាំង​នោះហើយ​រីក​រាយ​នឹង​អ្វី​ដែល​អ្នក​បាន​ដោះ​ស្រាយ​នោះ​។

​​​៥​.អារម្មណ៍​​នៅ​​ជាប់​គាំងមិន​ដឹង​ទៅ​​មុខ ឬ​ថយ​ក្រោយ

ជា​ការ​ពិតអារម្មណ៍​ស្ទាក់​ស្ទើរ​ធ្វើ​ឱ្យ​យើង​​ពិបាក​ក្នុង​ការ​ដាក់​កម្លាំង​កាយកម្លាំង​ចិត្ត​ធ្វើ​អ្វី​មួយ​។ មិន​អាច​សម្រេច​ការ​ណា​មួយ​បាន។ ឧទាហរណ៍​ដូច​ជា​យក​ទូរសព្ទ​ខូច​ទៅ​ជួស​ជុលឬ​​មួយ​ទិញ​ថ្មីដាក់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​អូស្ត្រាលី​ឬ​ប្រទេស​អង់គ្លេសមិន​ដឹង​​ទៅ​ខាង​ណា​។ ដូច​នេះយើង​​គប្បី​ត្រូវ​ហ៊ាន​សម្រេច​ចិត្តដែល​ការ​សម្រេច​ចិត្ត​នោះ​អ្នក​ត្រូវ​ពិចារណា​ល្អិត​ល្អន់ហើយ​ត្រូវ​ហ៊ាន​ស​ម្រេច​នូវ​ជម្រើស​មួយ​អ្នក​ដែល​ត្រូវ​ដើរនិង​ត្រូវ​ចេះ​ទទួល​ខុស​ត្រូវ​​លើ​អ្វី​​ដែល​អ្នក​ធ្វើ​បើ​ខុស​​អ្នក​នៅ​តែ​កែ​ប្រែ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​៕