ជាគ្រូបង្រៀនជាកវីនិពន្ធ ជាអ្នកនយោបាយ និងជាទស្សនវិទូចិនដ៏ល្បីល្បាញ ខុងជឺ ត្រូវបានមនុស្សជាច្រើនចាត់ទុកជាបុគ្គលគំរូជាអ្នកប្រាជ្ញមួយរូប។
លោកបានបង្រៀនមនុស្ស ឱ្យចេះពី ក្បួនច្បាប់ក្នុងការទំនាក់ទំនងក្នុងសង្គមបង្រៀនពីគុណធម៌ សុចរិត និងភាពស្មោះត្រង់ ហើយជាងទៅទៀតទោះបីលោកជាទស្សនវិទូពីជំនាន់បុរាណក្តី ប៉ុន្តែសម្តីអប់រំលោកនៅតែមានតម្លៃដល់មនុស្សនៅគ្រប់សម័យកាលដែលមនុស្សជាច្រើនបានរៀនសូត្រពីអ្នកប្រាជ្ញរូបនេះ៖
១. មិនសំខាន់ថាយើងដើរយឺតប៉ុណ្ណាទេ អ្វីដែលសំខាន់គឺកុំបោះបង់ (កុំឈប់)។
២. មានឆន្ទៈ គឺឈ្នះ មានក្តីប្រាថ្នា គឺជោគជ័យ ការពុះពារធ្វើឱ្យអ្នករកឃើញនូវសក្តានុពលរបស់ខ្លួនដែលទាំងអស់នេះគឺជាគន្លឹះសំខាន់ដើម្បីធ្វើឱ្យក្លាយជាមនុស្សដ៏ពូកែ។
៣. កុំធ្វើអ្វីដែលអ្នកខ្លួនឯងមិនចូលចិត្ត ទៅលើអ្នកដទៃ។
៤. គ្រប់របស់សុទ្ធតែមានភាពស្រស់ស្អាតរបស់វា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចមើលវាឃើញនោះទេ។
៥. ទោះបីអ្នកទៅទីណាក៏ដោយ សូមទៅជាមួយបេះដូងអ្នក។
៦. ពេលខ្ញុំឮ ខ្ញុំនឹងភ្លេច។ ពេលខ្ញុំឃើញ ខ្ញុំនឹងចាំ។ ពេលខ្ញុំធ្វើខ្ញុំនឹងយល់។
៧. ភាពអស្ចារ្យមិនមែនដោយសារអ្នកមិនធ្លាប់ដួលនោះទេ ប៉ុន្តែវាគឺជាការងើបក្រោកឈរឡើងរាល់ពេលដែលអ្នកដួល។
៨. ពេលគោលដៅអ្នកមិនបានសម្រេច ចូរកុំផ្លាស់ប្តូរគោលដៅតែត្រូវផ្លាស់ប្តូរសកម្មភាពរបស់អ្នក។
៩. អ្នកត្រូវចំណាយពេល១ឆ្នាំដើម្បីដាំដំណាំ ១០ឆ្នាំដើម្បីដាំដើមឈើនិង១០០ឆ្នាំដើម្បីបង្រៀនមនុស្ស។
១០. កុំខ្លាចថាខ្លួនឯងមិនដឹងខ្យល់អ្វីត្រូវខ្លាចពេលដែលអ្នកមិនខំប្រឹងស្វែងយល់អ្វីទាំងអស់។
១១. ខ្ញុំដើរជាមួយមនុស្សពីរនាក់ ពីរនាក់គឺក្លាយជាគ្រូរបស់ខ្ញុំ។ខ្ញុំរើសចំណុចល្អអ្នកទី១ ហើយធ្វើត្រាប់តាម រីឯអ្នកទី២ ខ្ញុំរើសយកចំណុចអាក្រក់ ហើយកែចំណុចអាក្រក់នោះបើមាននៅក្នុងខ្លួនខ្ញុំ៕