សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ តាមរយៈសារជាសម្លេង នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា។ ការប្រកាសនេះធ្វើឡើង ក្រោយលទ្ធផលតេស្ដលើកទី៤ របស់សម្ដេចតេជោ ឃើញអវិជ្ជមានកូវីដ១៩។
សម្តេចតេជោ ក៏បានតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃទី២៣ វិច្ឆិកា ខាងមុខ និងបើកឲ្យដំណើរការពហុកីឡដ្ឋាជាតិអូឡាំពិក ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែក គ្រប់វិស័យ វិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ០៣វិច្ឆិកាឡើងវិញ។
តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែជាអាទិភាព នៃការងាររបស់យើងទាំងអស់គ្នាដដែល៕