សម្តេចក្រឡាហោម ស ខេង បានលើកឡើងពីការធ្វើកំណែទម្រង់ លើវិស័យនគរបាលមានច្រើនទៀត ត្រូវខិតខំធ្វើទាំងអស់គ្នា មិនថាកំណែទម្រង់វិស័យនគរបាលទេ គឺមានវិស័យច្រើនផ្សេងទៀតត្រូវធ្វើ។ នេះបើតាមការលើកឡើងរបស់សម្ដេច ក្នុងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាបញ្ជាក់ថា៖ “បើមានសិក្ខាកាមណាមួយធ្លាប់រៀនហើយ គួរបញ្ជូនទៅវិញ នេះទី១។ ចំណែកទី២ គឺនាយកដ្ឋានបុគ្គលិកត្រូវចង្អុលធ្វើផែនការ ដើម្បីបញ្ជូនអ្នកដែលមិនទាន់រៀន មករៀន។
សម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់នាយកដ្ឋានអគ្គនាយករដ្ឋាន ត្រូវធ្វើការវិភាគមុខងារឱ្យច្បាស់ថាខ្លួនត្រូវធ្វើការអ្វីខ្លះហើយត្រូវធ្វើការស្រាវជ្រាវឱ្យច្បាស់ចំពោះគេថា គេចេះដឹងជំនាញអ្វីខ្លះមានប្រវត្តិពីណា ដោយកុំប្រើតែមនោសញ្ចេតនាថានេះក្មួយខ្ញុំ ចេះនេះ ចេះនោះប៉ុន្តែចុងក្រោយធ្វើមិនកើត៕
