សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «កសាងប្រទេសបានប៉ុណ្ណឹងគេថាឯងនាំចិនមកត្រួតត្រា ត្រូវយល់ឱ្យច្បាស់នៅទីនេះ ខ្មែរមិនឱ្យចិនត្រួតត្រាខ្លួនទេ។»

ខេត្តត្បូងឃ្មុំ៖ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ពីវត្តមានរបស់ប្រជាជនចិន ដ៏ច្រើនក្នុងទឹកដីកម្ពុជា បានទទួលការបញ្ជាក់យ៉ាងច្បាស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចហ៊ុនសែន ជានាយករដ្ឋមន្រ្ដីកម្ពុជា ពីការមិនអនុញ្ញាតឲ្យចិន មកត្រួតត្រាកម្ពុជាឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «កសាងប្រទេសបានប៉ុណ្ណឹងគេថាឯងនាំចិនមកត្រួតត្រា ត្រូវយល់ឱ្យច្បាស់នៅទីនេះ ខ្មែរមិនឱ្យចិនត្រួតត្រាខ្លួនទេ។»

ការប្រកាសនេះ ធ្វើឡើង ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន នៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩នេះនៅខេត្តត្បូងឃ្មុំ។

សម្ដេចក៏បានបន្ត បញ្ជាក់ពី គោលនយោបាយរបស់ចិន គឺចិនមិនចង់ត្រួត្រានរណាទេ ចិនគ្រាន់តែចង់ធ្វើមិត្ត ជាមួយប្រទេសនានា នៅលើពិភពលោក៕