សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០២ ខែទៀត គឺខែ សីហា និងខែ កញ្ញា ឆ្នាំ ២០២០ ។ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធទាំង​អស់ ត្រូវ​អនុវត្ត​នូវ​សេចក្ដីណែនាំ​នេះ ទៅតាម​សមត្ថកិច្ច​របស់ខ្លួន ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

រាជរដ្ឋាភិបាល ​នឹង​បន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃ​ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សា​លំនឹងសកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​ត្រៀម​ខ្លួន​ក្នុង​ការ​ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ៕