សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អង្គភាពពាក់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់មន្ត្រី ដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស ។

ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩)និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជានាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

សម្តេចក្រឡាហោម បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មាន ទាក់ទងទៅនឹងការប្រើប្រាស់ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់កងកម្លាំងនានា៕