តំបន់ប្រេងកាត កាតាំ (Ca Tam) នៅឯឆ្នេរសមុទ្រ ភាគខាងត្បូងវៀតណាម ត្រូវគេរំពឹងថា នឹងបង្កើនប្រាក់ចំណូលដល់ប្រទេសវៀតណាមចំនួន ១០០០លានដុល្លារ។

វាលប្រេងកាត Ca Tam ដែលបានដាក់ដំណើរការកាលពីថ្ងៃសុក្រ ជាកិច្ចសហការរួមគ្នា រវាងក្រុមហ៊ុន វៀតណាមនិងរុស្ស៊ី ឈ្មោះ Vietsovpetro ដែលនៅថ្ងៃដំបូង នៃការបើកផលិតកម្ម តំបន់ប្រេងនេះផលិតបានប្រេង 1,630 តោន (ជាង 230បារ៉ែល) ។

តំបន់ Ca Tam នេះស្ថិតក្នុងប្លុក 09-3/12 ជិតប្លុកជិត 09-1 ដែលជាវាលប្រេង ដ៏ធំបំផុតឈ្មោះ BachHo ដែលត្រូវបានដំណើរការដោយក្រុមហ៊ុន Vietsovpetro ផងដែរ។

ក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅឆ្នាំ2012 ក្រុមហ៊ុន Vietsovpetro មានភាគហ៊ុន 55ភាគរយ ក្រុមហ៊ុន PVEP 30 ភាគរយ និង Bitexco 15 ភាគរយ។

តំបន់ប្រេងកាត កាតាំ (Ca Tam) នៅឯឆ្នេរសមុទ្រ ភាគខាងត្បូងវៀតណាម ត្រូវគេរំពឹងថា នឹងបង្កើនប្រាក់ចំណូលដល់ប្រទេសវៀតណាម ចំនួន ១០០០លានដុល្លារ៕