ប្រទេសវៀតណាម៖ ពន្ធដែលបច្ចុប្បន្នមានតម្លៃ 2,000 ដុង (9 សេន អាមេរិក) លើប្រេងសាំង និង 1,000 ដុងលើឥន្ធនៈផ្សេងទៀត អាចត្រូវបានទម្លាក់មកត្រឹម 1,000 ដុង និង 300 ដុង។ នេះជាការជូនដំណឹងដល់ភ្នាក់ងារពាក់ព័ន្ធ ដើម្បីសុំមតិយោប់ ដោយក្រសួងសេដ្ឋកិច្ច របស់វៀតណាម។
សារព័ត៌មានរបស់វៀតណាម បានចុះផ្សាយនូវការលើកឡើងរបស់ក្រសួងថា ការកាត់បន្ថយនេះ អាចចូលជាធរមាននៅដើមខែសីហា ប្រសិនបើត្រូវបានអនុម័តក្នុងខែនេះ ហើយនឹងធ្វើឱ្យខាតបង់ថវិការបស់រដ្ឋាភិបាលចំនួន 7 ពាន់ពាន់លានដុង (301.3 លានដុល្លារ) នៅឆ្នាំនេះ។ ពន្ធមុននេះត្រូវបានកាត់ពាក់កណ្តាលពី 4,000 ដុងក្នុងខែមេសា កន្លងទៅម្ដងរួមមកហើយ។
នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលថ្មីៗនេះ តំណាងរាស្រ្តក៏បានអំពាវនាវឱ្យកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស ពន្ធលើតម្លៃបន្ថែម និងពន្ធនាំចូលប្រេងសាំង ដែលតម្លៃឡើងដល់កម្រិតខ្ពស់បំផុតថ្មីគឺ ៣២.៣៧០ ដុង ក្នុងមួយលីត្រកាលពីថ្ងៃច័ន្ទមុន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បាននិយាយថា "ក្រសួងហិរញ្ញវត្ថុនឹងវាយតម្លៃផលប៉ះពាល់ដើម្បីស្នើសុំរដ្ឋាភិបាល និងរដ្ឋសភាសម្រាប់ការកាត់បន្ថយពន្ធបន្ថែមទៀត" ។
លោក Vuong Dinh Hue ប្រធានរដ្ឋសភាបាននិយាយថា អ្នកប្រើប្រាស់កំពុងរង់ចាំយ៉ាងអន្ទះសារនូវវិធានការកាត់បន្ថយតម្លៃប្រេងឥន្ធនៈ។ លោកបន្ថែមថា ការកាត់ប្រាក់ចំណេញក៏អាចចាត់ទុកថានឹងធ្វើឲ្យតម្លៃធ្លាក់ចុះផងដែរ៕