សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ វីរុសកូវីដ-១៩  អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ ក្នុងស្ថានភាពត្រជាក់និងងងឹត ហើយអត្រាដែលវីរុសនេះអាចមានជីវិត ថយចុះនៅពេលលក្ខខណ្ឌអាកាសធាតុកាន់តែក្តៅ។ នេះបេីតាមការបញ្ជាក់ របសអ្នកសិក្សាវិទ្យាសាស្ដ្រប្រទេសអូស្ត្រាលី ដែលបានចុះផ្សាយកាលពីថ្ងៃទី ១២  ខែតុលា ឆ្នាំ២០២០។

នៅកំដៅ ៣០អង្សាសេ អត្រានៃវីរុសកូវីដ១៩ អាចរស់រានមានជីវិតបានធ្លាក់ចុះដល់ ៧ ថ្ងៃហើយបានធ្លាក់ចុះមកត្រឹម ២៤ ម៉ោង នៅកំដៅត្រឹម៤០ អង្សាសេ។

ខណៈកម្ពុជាកំពុងមានការឆ្លងជាសហគមន៍ និងដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះ លោកស្រី ឱ វណ្ណឌីន ដែលជាថ្នាក់ដឹកនាំនៅក្រសួងសុខាភិបាល បានបន្តចេញសារ ក្រើនរំលឹកនិងជម្រុញឲ្យប្រជាពលរដ្ឋ យកការពាក់ម៉ាស់ លាងសម្អាតដៃ រាល់ពេលចាប់កាន់សម្ភារៈផ្សេងៗ ឲ្យបានឆាប់រហ័ស និងជាញឹកញាប់។

លោកស្រីបានបន្តលើកឡើងថា៖ យេីងបានខិតខំទាំងយប់ទាំងថ្ងៃ  មិនបានសម្រាកទេ  ដេីម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា  តែអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់  លេីការអនុវត្តន៌តាមការណែនាំ  និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហេីយនេះ៕