រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីសម្រេចលេខ ៥៣/២២ ដោយធ្វើការផ្លាស់ប្ដូរ លោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់ ឲ្យមកធ្វើការនៅ នាយកដ្ឋានបុគ្គលិក នៃក្រសួងធម្មការ និងសាសនា។
ក្នុងសេចក្ដីសម្រេចនេះ លោក អែម សុធា ក៏ត្រូវបានតែងតាំងជា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់ ជំនួសលោក រ៉ុន សុភារិន៕