
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេច តែងតាំងលោក ហ៊ុន ម៉ាណែត ពីអនុប្រធាន ឡើងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ។ នេះយោងតាមសេចក្ដីសម្រេច របស់គណបក្សប្រជាជនកម្ពុជា ស្ដីពីការតែងតាំងដំឡើងឋានៈមន្រ្តីគណបក្ស ចុះថ្ងៃទី ៨ មិថុនា ឆ្នាំ២០២០។
យោងតាមសេចក្ដីសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញដែរថាការឡើងឋានៈ ដោយសារ សំណូមពរការងារនិងសមត្ថភាពរបស់មន្រ្តីគណបក្ស តាមសំណើរបស់គណៈចាត់តាំងនៃគណៈកម្មធិការកណ្ដាលផងដែរ។
សូមបញ្ជាក់ដែរថា តួនាទី ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាពេលកន្លងមកគឺលោក កែ ប៊ុនខៀង៕
