ខេត្តពោធិ៍សាត់៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំង លោក ណារ៉ា ចំរើន ជានាយករដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់។ លោក ណារ៉ា ចំរើន មានឋានន្តរស័ក្ដិជា វរមន្រ្តី ថ្នាក់លេខ១។
ការតែងតាំងនេះ គឺត្រូវបានជំនួសលោក ឃុត ឧសភា ដែលត្រូវបានផ្ទេរទៅកាន់ខេត្តកំពតវិញ៕