ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ដែលមានអាយុ៩៧ឆ្នាំ បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា លោកនឹងការពារកៅអីសភារបស់គាត់ សម្រាប់មណ្ឌលបោះឆ្នោតភាគខាងជើងនៃកោះ Langkawi ដែលជាកោះទេសចរណ៍ដ៏ពេញនិយមមួយ។ "ប៉ុន្តែមិនមែនជាបេក្ខភាពសម្រាប់នាយករដ្ឋមន្ត្រីនាពេលអនាគតទេ" ។
លោកបាននិយាយថា "យើងមិនបានសម្រេចចិត្តថាអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីទេ។ បេក្ខជននាយករដ្ឋមន្ត្រីគឺពាក់ព័ន្ធនៅក្រោយពេលដែលយើងឈ្នះ" ។
នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Ismail Sabri Yaakob បានប្រកាសរំលាយសភាកាលពីថ្ងៃចន្ទ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសាកល ដែលត្រូវតែធ្វើឡើងក្នុងរយៈពេល 60 ថ្ងៃ តាមរដ្ឋធម្មនុញ្ញ។
គេរំពឹងថា ការបោះឆ្នោតនឹងធ្វើឡើងមុនពាក់កណ្តាលខែវិច្ឆិកា ដើម្បីបញ្ចៀសរដូវខ្យល់មូសុងដែលតែងតែនាំមកនូវទឹកជំនន់នៅទូទាំងប្រទេស។ អ្នកវិភាគនយោបាយព្យាករថា រដូវវស្សានឹងមានន័យថាចំនួនអ្នកទៅបោះឆ្នោតមានចំនួនតិច ហើយថានឹងគាំទ្រគណបក្ស UMNO៕