មេដឹកនាំមួយរូបដែលមានសមត្ថភាព គឺមានជំនាញពិតប្រាកដភាពវៃឆ្លាត ចំណេះដឹងទូទៅខ្ពស់...។ ទន្ទឹមនេះចំណេះពិតនៅជាប់ខ្លួន ក៏ជាធាតុចាំបាច់មិនអាចខ្វះបាន។ ដូចនេះ តើចំណេះដឹងពិត ជាអ្វីទៅ? តាមលោក ពឹង គិមឆេន ជាគ្រូឧទ្ទេស នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី“ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ” លោកបានចែករំលែកពីចំណេះដឹងពិតនេះដូចខាងក្រោម៖

ចំណះដឹងពិតតាមរយៈលោក គិមឆេន បានចែកជាពីរផ្នែកគឺជាបណ្ឌិតពុទ្ធិចក្រ និងបណ្ឌិតអាណាចក្រ

***បណ្ឌិតពុទ្ធិចក្រ

. ប្រតិបត្តិចិត្តកាយឱ្យបរិសុទ្ធ

ចំណុចនេះ លោកគ្រូគិមឆេន បានលើកឡើងពីបុគ្គលអ្នកដឹកនាំដែលនៅក្នុងផ្លូវពុទ្ធសាសនា គឺជាអ្នកដែលបានប្រតិបតិ្តកាយចិត្ត បានល្អបរិសុទ្ធមានចិត្តស្អាត មិនប្រាសចាកសីលធម៌ គុណធម៌។

. ញ៉ាំងឱ្យអ្នកដទៃបរិសុទ្ធ

ចំណុចនេះ លោកគ្រូបានលើកឡើងថា អ្នកដឹកនាំក្នុងពុទ្ធិចក្រមិនត្រឹមតែប្រតិបត្តិខ្លួនឯងឱ្យមានការរស់នៅល្អ ចិត្តកាយបរិសុទ្ធ ថែមទាំងមានចិត្តចង់ណែនាំឱ្យអ្នកដទៃធ្វើបានល្អប្រសើរនូវចិត្តកាយល្អបរិសុទ្ធនេះផងដែរ ដែលនាំឱ្យពួកគេចាកចេញពីភាពសៅហ្មងទាំងឡាយ។

. សង្គ្រោះចែករំលែកដល់អ្នកដទៃ

បណ្ឌិត អ្នកដឹកនាំ អ្នកមានចំណេះដឹងក្នុងផ្លូវពុទ្ធចក្ររមែងជាអ្នកចេះសង្រ្គោះដល់អ្នកផងគ្នា ក៏ដូចជាចេះចែករំលែកអ្វីមានដល់អ្នកដទៃ ជាប្រយោជន៍ពោលគឺជាអ្នកដែលមានធម៌នៅក្នុងខ្លួន។

. កត្តញ្ញូដឹងខុសត្រូវ ស្គាល់គុណទោស

បណ្ឌិតពុទ្ធិចក្រ រមែងជាអ្នកស្គាល់គុណស្គាល់ស្គាល់បាប ស្គាល់បុណ្យ ដឹងនូវអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដឹងខុសត្រូវ ជាពិសេសគឺការដឹងគុណជាអ្នកកត្តញ្ញូចំពោះមាតាបិតា…។

Image

ដោយឡែកចំណេះដឹងពិតមួយទៀតដែលទទួលបានតាមរយៈគ្រឹះស្ថានសិក្សាដែលលោកហៅថា បណ្ឌិតអាណាចក្រ ដែលលក្ខណៈចំណេះដឹងពិតមួយនេះ គឺទទួលបានរយៈការបង្កើនសមត្ថភាពរៀនសូត្រសិក្សា និងអាចសម្គាល់បានតាមរយៈកម្រិតសញ្ញាបត្ររបស់ពួកគេ ដែលទទួលបានរយៈគ្រឹះស្ថានសិក្សានោះដែលមានជាកម្រិតទី១ គឺសញ្ញាបត្របរិញ្ញាបត្រ ទី២បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) និងទី៣គឺសញ្ញាបត្របណ្ឌិតនោះឯង៕