ការផ្លាស់ប្ដូរមួយចំនួន ធ្វើអោយមានភាពប្រសើរឡើងនិងការផ្លាស់ប្ដូរមួយចំនួនទៀត មិនបានផ្ដល់ផលដូចអ្វីដែលមានស្រាប់នោះទេ។ ធ្វើយ៉ាងម៉េចទទួលបានសមតុល្យត្រឹមត្រូវ? ខាងក្រោមនេះ ជាវិធីមួយចំនួនដែលមេដឹកនាំដ៏អស្ចារ្យ បង្កើតតុល្យភាពរវាងអ្វីចាស់និងអ្វីថ្មី។
១. ការវាស់ស្ទង់
ការវិនិយោគនៅក្នុងចំណែកដែលត្រឹមត្រូវ អាចទទួលបានជោគជ័យប្រសិនបើអ្នកអាចគ្រប់គ្រងដំណើរការបាន ដោយការវាស់វែងលើការចំណាយ លើផលប៉ះពាល់និងឱកាសនៃវិធីសាស្រ្តថ្មី មានផលប្រយោជន៍ប៉ុណ្ណា លើអ្វីដែលមានស្រាប់។
មានស្ថាប័នជាច្រើនចង់អោយមានការផ្លាស់ប្តូរ ដោយមិនបានសួរខ្លួនឯងថា តើមានអ្វីជាប់ពាក់ព័ន្ធទៅនឹងស្ថានភាពពិតប្រាកដរបស់ខ្លួន។ បន្ទាប់មកតើមានប៉ុន្មានអ្នក ដែលព្យាយាមចំណាយថវិកាក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងហើយចុងបញ្ចប់ត្រូវងាកមកប្រើប្រាស់កម្មវិធី Excel វិញ?
មេដឹកនាំដ៏អស្ចារ្យយល់ថា គោលដៅនៃអង្គភាពមិនថាជាអាជីវកម្ម ស្ថាប័នជាតិ ឬក្រុមគ្រួសារតូចមួយ គឺដើម្បីឆ្ពោះទៅរកការរីកចម្រើន។ អ្វីក៏ដោយដែលអាចធ្វើឱ្យប្រសើរឡើងជាងស្ថានភាពបច្ចុប្បន្ន គឺជាការវិនិយោគដ៏មានតម្លៃ។អ្វីដែលមិនបានធ្វើអោយប្រសើរឡើង គឺវាមិនមានតម្លៃ។ មេដឹកនាំដ៏អស្ចារ្យថ្លឹងថ្លែងចាស់និងថ្មី។
២. រកអ្នកជំនាញពិតប្រាកដ
មេដឹកនាំដ៏អស្ចារ្យម្នាក់ ព្យាយាមរៀនពីអ្វីដែលនៅនឹងកន្លែងស្រាប់និងចំណាយពេលស្វែងរកអ្នកជំនាញពិតប្រាកដ ពូកែបំផុត ហើយនឹងផ្ដល់ទំនុកចិត្ដលើពួកគេ។ អង្គភាពដែលមានប្រតិបត្តិការល្អបំផុត ច្រើនសម្លឹងមើល អ្នកដែលមានទេពកោសល្យពីខាងក្រៅសម្រាប់ការច្នៃប្រឌិត និងភាពរីកចម្រើនយូរអង្វែង។
៣. រៀនសូត្រពីអ្នកផ្សេង ដោយប្រុងប្រយ័ត្ន
ដូចជាកីឡាករវាយកូនគោលដ៏ល្អម្នាក់តែងមើលគូប្រជែងលេង និងព្យាយាមរៀនពីវា ដូចជាការដឹកនាំជាដើម ដោយមានព័ត៌មានដែលងាយរកទំនាក់ទំនងកាន់តែផ្ដល់ភាពងាយស្រួល ហើយជ្រើសរើសយកអ្វីដែលល្អបំផុត។
ជាជាងហែលឆ្លងការលំបាកគឺអ្នកអាចមើលពីក្រុមហ៊ុនផ្សេង ពីទីផ្សាររបស់គេ តើមានភាពជោគជ័យឬបរាជ័យបែបណាដើម្បីយកមកសិក្សានិងវិភាគ សម្រាប់អនុវត្តន៍កែរតម្រូវឲ្យសមស្របជាមួយស្ថាប័នអ្នក។ ជាមេដឹកនាំដ៏អស្ចារ្យត្រូវរៀនសូត្រ ពីមេដឹកនាំដ៏អស្ចារ្យផ្សេងទៀត។
ការដឹងពីរបៀបនិងពេលដើម្បីជំនួស ចាស់ដោយថ្មីគឺមានសារៈសំខាន់ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ក្នុងការរស់នៅពេលបច្ចុប្បន្ននេះ៕