រាជធានីភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានបិទខ្ទប់គេហទំព័រចំនួន ៧៩ ក្រោយពី បានរកឃើញថា គេហទំព័រទាំងអស់នេះ ធ្វើប្រតិបត្តិការ និងផ្ដល់សេវាល្បែងស៊ីសង ខុសច្បាប់នៅកម្ពុជា។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីលុបបំបាត់គេហទំព័រប្រភេទនេះបន្ថែមទៀត ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ផងដែរ៕