មានកំហុសនៃការសម្រេចចិត្តសំខាន់ៗដែលអាចកើតឡើងចំនួនប្រាំពីរដែលផ្ទុយមកវិញនឹងធ្វើឲ្យអាជីវកម្មមានភាពជោគជ័យជាខ្លាំង។ អ្នកដែលចាប់ផ្តើម ដឹកនាំ ឬចូលរួមក្នុងផ្នែកសំខាន់ណាមួយ នៃអាជីវកម្មប្រាកដជាធ្លាប់បានប្រព្រឹត្តិ រាល់កំហុសទាំងអស់នេះ តែប្រហែលជាអ្នកខ្លះសំណាងល្អ ដែលមិនបានប្រព្រឹត្តិកំហុសទាំងនោះ ក្នុងពេលតែមួយតែច្បាស់ណាស់ថា អ្នកងាយនឹងធ្លាក់ចូលទៅក្នុងរណ្តៅទាំងនោះ ដោយមិនគួរឲ្យជឿលើកលែងតែមានមនុស្សដែលអាចដាស់តឿនអ្នកជាមុនឬបានអានអត្ថបទទាំងខាងក្រោមនេះ៖
១. មានការការពារមិនគ្រប់គ្រាន់
ពុំមានអាជីវកម្មណាមួយដែលជៀសផុតពីគ្រោះថ្នាក់នៅក្នុងវដ្តនៃម៉ាក្រូសេដ្ឋកិច្ចឡើយ។ ប៉ុន្តែអាជីវកម្មធំៗ ត្រូវបានធ្លាក់ចូលក្នុងការដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយមិនទាន់បានត្រៀមខ្លួនជាមុន។
ចម្លើយគឺមិនមែនព្យាយាមព្យាករណ៍អំពីការធ្លាក់ចុះនោះទេប៉ុន្តែមានការប្រុងប្រៀបខ្លួនជាស្រេច ក្នុងការឆ្លងកាត់ស្ថានភាពទាំងនោះ ដោយបង្កើតសេណារីយ៉ូ សម្រាប់ស្ថានភាពដែលអាក្រក់បំផុត ដែលអ្នកនឹងត្រូវអ្នកឆ្លងកាត់ ក្នុងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងយ៉ាងហោចមួយឆ្នាំ ក្នុងទឹកប្រាក់ពាក់កណ្តាលនៃប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក។ដែលវាអាចតម្រូវឲ្យមានសាច់ប្រាក់បម្រុងទុក ឥណទានច្រើន ផែនការដែលរៀបរាប់លម្អិត អំពីការកាត់បន្ថយចំណាយឬការរួមបញ្ចូលគ្នានៃចំណុចទាំងបីនេះ។
ឥណទាន គឺជាធាតុដ៏អស្ចារ្យមួយប៉ុន្តែចូរនៅឲ្យឆ្ងាយពីបំណុលដែលត្រូវបានធានាដោយម្ចាស់បំណុល និងប័ណ្ណឥណទានឡើយ។ អាជីវកម្មជោគជ័យមួយ ចាំបាច់ត្រូវតែអាចផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងដែលប្រកបដោយទំនួលខុសត្រូវខ្ពស់។
២. ម៉ូដែលអាជីវកម្មដែលមានលំនឹង
សហគ្រិនមានការជាប់ចិត្តទៅនឹងម៉ូដែលអាជីវកម្មរបស់ពួកគេពួកគេជាប់គាំងនឹងវិធីជាក់លាក់មួយ នៃការលក់ និងការកំណត់តម្លៃ។ ពុំមានភាពអស្ចារ្យដែលបង្ហាញថា ជាក្រុមហ៊ុនដែលពោរពេញដោយគំនិតបង្កើតថ្មីត្រូវជាប់គាំងនៅក្នុងម៉ូដែល អាជីវកម្មចាស់នោះទេ។ដោយសារតែទីផ្សារមានការប្រែប្រួល អ្នកចាំបាច់ត្រូវផ្លាស់ប្តូរវិធីលក់និងការដោះដូរផលិតផលរបស់អ្នកជាមួយសាច់ប្រាក់។ ឧទាហរណ៍៖ ការផ្លាស់ប្តូរពីសូហ្វវែ ដែលត្រូវទិញអាជ្ញាប័ណ្ណទៅជាគំរូនៃការផ្តល់សូហ្វវែ ដោយឥតគិតថ្លៃ ប៉ុន្តែគិតប្រាក់ទៅតាមការប្រើប្រាស់មុខងារបន្ថែម។
៣. ក្រុមប្រឹក្សាភិបាលដែលខុសឆ្គង
ក្រុមប្រឹក្សាភិបាលដ៏ល្អមួយ អាចជួយអ្នកឲ្យបង្កើតទំនាក់ទំនងដ៏មានតម្លៃធ្វើការត្រួតពិនិត្យ ប្រកបដោយវិចារណញ្ញាណ ចំពោះការសម្រេចចិត្តសំខាន់ៗ ផ្តល់ភាពជាក់ស្តែងដែលមិនអាចត្រូវបានរារាំងដោយបញ្ហាប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ។ អ្នកខ្លះធ្លាប់ចូលរួមនៅក្នុងក្រុមប្រឹក្សាភិបាល ដែលបង្កើតឲ្យមានភាពខុសប្លែកច្រើនប៉ុន្តែក្រុមប្រឹក្សាខ្លះ គ្រាន់តែមកធ្វើការបណ្តាក់ទុន ដោយមិនចំណាយកម្លាំងបន្ដិចសោះ និងគ្មានឯកទេសច្បាស់លាស់ ក្នុងការប្រឹក្សានោះឡើយ។
ក្រុមប្រឹក្សាភិបាលដែលខុសឆ្គង នឹងមិនអាចគិតឲ្យបានវែងឆ្ងាយមិនបម្រើឲ្យផលប្រយោជន៍ដល់ក្រុមហ៊ុននោះទេ។ ចូរប្រុងប្រយ័ត្ន ចំពោះសមាជិកក្រុមប្រឹក្សាភិបាល ដែលចាប់អារម្មណ៍ចំពោះផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ច្រើនជាងបេសកកម្មនៃអាជីវកម្មរបស់អ្នក។
៤. ការផ្តល់ប្រាក់រង្វាន់ច្រើនហួសហេតុពេក
ចំណុចនេះគឺពិបាកក្តោបក្តាប់ខ្លាំងណាស់។នៅពេលដែលអាជីវកម្មដំបូងគេបង្អស់របស់អ្នក ចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័សបុគ្គលិកខ្លះ នឹងទាមទាមអោយមានការចាំបាច់លើការចំណាយថវិកាច្រើនសម្រាប់បុគ្គលិក។ ដើម្បីអោយមានភាពត្រឹមត្រូវ អ្នកប្រហែលជាចាំបាច់ត្រូវ កែប្រែប្រាក់កម្រៃលើបុគ្គលិកប្រភេទនោះ។
ប្រសិនបើយើងសួរបុគ្គលិក ពីការធ្វើអោយក្រុមហ៊ុនកាន់តែរីកចំរើន រឿងមួយដែលពួកគេបានលើកឡើងគឺ ច្បាស់ជាការតំឡើងប្រាក់បៀវត្សរ៍ តែនោះ គឺជាការសម្រេចចិត្តមួយ នៅក្នុងចំណោមការសម្រេចចិត្តនានា ដែលបង្កឲ្យមានសេចក្តីអន្តរាយខ្លាំងជាងគេបំផុតដល់ក្រុមហ៊ុន។ ឃ្លាមួយគេបានលើកឡើងថា «យើងទទួលបានប្រាក់កម្រៃសម្រាប់ការធ្វើការប៉ុន្តែយើងមិនមែនធ្វើការដើម្បីតែប្រាក់កម្រៃនោះទេ»។
៥. អសមត្ថភាពក្នុងការកម្រិតទំហំអាជីវកម្ម
នេះគឺជាផ្លូវមួយនៅក្នុងចំណោមផ្លូវនានាដែលនាំទៅរកភាពបរាជ័យ ដោយសារការចចេសរឹងរូសកាន់តែខ្លាំង ក្នុងការធ្វើអ្វីដែលខុសពីការរំពឹងទុក។ក្រុមហ៊ុនដែលបានដំណើរការដូចជាម៉ាស៊ីន ដែលមានថាមពលយ៉ាងខ្លាំង អស់រយៈពេលជាច្រើនឆ្នាំស្រាប់តែការរីកចម្រើនយ៉ាងរហ័សនោះ ត្រូវបានបញ្ឈប់ភ្លាមៗ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធនិងបុគ្គលិកក្រុមហ៊ុន។
អ្នកត្រូវមានផែនការវិនិយោគលើប្រព័ន្ធ ដែលបានកំណត់ ដើម្បីភាពរីកចំរើនរបស់ក្រុមហ៊ុនដូចជា ការបង្កើតកម្មវិធីបណ្តុះបណ្តាល និងបង្រៀនសម្រាប់បុគ្គលិកថ្មីៗការត្បិតត្បៀតចំពោះប្រព័ន្ធគណនេយ្យ ។ អ្នកត្រូវកម្រិតទំហំអាជីវកម្មនៅក្នុងអត្រាដែលអង្គភាពរបស់អ្នកអាចទទួលយកបាន។
៦. ការកើនឡើងនៃចំនួនអ្នកដឹកនាំច្រើនពេក
មែនហើយនេះគឺជាចំនុចដែលពិបាកជាងគេ។ ជាញឹកញាប់ អ្នកដឹកនាំដែលបានចាប់ផ្តើមអាជីវកម្មគឺមិនមែនជាបុគ្គលត្រូវបន្តអាជីវកម្មនោះក្នុងរយៈពេលប្រាំ ឬដប់ឆ្នាំទៅមុខទៀតឡើយ។ខណៈពេលដែលមានឧទាហរណ៍នៃអ្នកដឹកនាំដែលមានប្រវត្តិល្អៗជាច្រើន ដែលបានពង្រីកក្រុមហ៊ុនរបស់ពួកគេដូចជាលោក Bill Gates លោក Richard Branson និងលោក Larry Elison តែមានមនុស្សរាប់សិបអ្នក ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលមិនទទួលបានជោគជ័យបែបនោះឡើយ។
ចុងក្រោយអ្នកចាំបាច់ត្រូវសួរខ្លួនឯងថាតើ ជំនាញដែលបាននាំអ្នកមកកាន់កន្លែងដែលអ្នកកំពុងតែនៅនឹងអាចនាំអ្នកទៅកាន់ កន្លែងដែលអ្នកចង់ឲ្យអាជីវកម្មរបស់អ្នក ទៅដល់បានដែរឬទេ។ ប្រសិនបើមិនបានទេអ្នកចាំបាច់ត្រូវកាត់បន្ថយមហិច្ឆិតាផ្ទាល់ខ្លួននិងមហិច្ឆិតាផ្នែកអាជីវកម្មរបស់អ្នក ឬជួលអ្នកដឹកនាំម្នាក់ ដែលសមស្របសម្រាប់ដំណាក់កាលបន្ទាប់ នៃភាពរីកចម្រើនរបស់អ្នក។
៧. ការពឹងផ្អែកលើអតិថិជនតែមួយ
នេះគឺជាអាវុធមុខពីរ។អាជីវកម្មតែងតែផ្ដោតលើអតិថិជនជាចំណុចសំខាន់ ដូច្នេះអ្នក តែងតែមានការប្រុងប្រយ័ត្ន ក្នុងការពង្រីកទំហំអាជីវកម្មឲ្យធំជាមួយនឹងការពឹងផ្អែកលើអតិថិជនតែមួយ។ វាគឺជាភាពជោគជ័យដ៏ខុសឆ្គងហើយវាធ្វើឲ្យអ្នកមានភាពខ្ជិលច្រអូស ក្នុងការបណ្តាក់ទុកបន្ថែមដើម្បីពង្រីកអាជីវកម្ម ដូចជាការធ្វើទីផ្សារ ការលក់ការផ្សព្វផ្សាយម៉ាកសញ្ញា និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។វាក៏បង្កឲ្យហានិភ័យដ៏ខ្លាំងក្លាផងដែរ មិនត្រឹមតែដោយសារគំនិតដ៏សាមញ្ញ ដែលអ្នកមិនមានការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែវានឹងធ្វើឲ្យ ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ មានការលំបាកខ្លាំង។ ប្រអប់មួយដែលផ្ទុកគំនិតច្រើនសម្រាប់អតិថិជនតែម្នាក់ នោះគឺជាការលំបាកបំផុត៕