ពន្ធនាគារទាំង២៨ នៅកម្ពុជា កំពុងផ្ទុកអ្នកជាប់ឃុំប្រមាណជិត៤០,០០០នាក់ ដែលក្នុងនោះមានទាំងជនបរទេស និងអនីតិជនផងដែរ។
គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បច្ចុប្បន្នពន្ធនាគារទាំង២៨នៅទូទាំងប្រទេស មានផ្ទុកអ្នកជាប់ឃុំសរុបចំនួន៣៩.៣១៦នាក់ ស្ដ្រី២.៥៧១នាក់ ដោយក្នុងនោះ មានជនបរទេសចំនួន១.៨៧៣នាក់ ស្ដ្រី២៤៨នាក់ អនីតិជន១.៦៨២នាក់ ស្ដ្រី៧២នាក់។
សូមជម្រាបជូនដែរថា ក្នុងចំណោមជនជាប់ឃុំសរុប ត្រូវបានបែងចែកជាប្រភេទជនជាប់ឃុំ ដូចជា ៖ ជនត្រូវចោទ៨.៩០០នាក់ក្នុងនោះ៥៦៧នាក់ ជនបរទេស៥៨៩នាក់ អនីតិជន៤៥៥នាក់។ ជនជាប់ចោទ៤.៦៤៩នាក់ក្នុងនោះស្ដ្រី២៥៩នាក់ ជនបរទេស៣០៩នាក់ អនីតិជន៣៤៨នាក់។ ពិរុទ្ធជន១៤.៨១៧នាក់ក្នុងនោះស្ដ្រី១.០០៦នាក់ ជនបរទេស៦៨៣នាក់ អនីតិជន៧៣៥នាក់។ ទណ្ឌិត១០.៩៥០នាក់ក្នុងនោះស្ដ្រី៧៣០នាក់ ជនបរទេស២៩៣នាក់ អនីតិជន២០៧នាក់។
គួរបញ្ជាប់ថា បទល្មើសភាគច្រើន គឺគ្រឿងញៀនស្មើនឹង៥៨,៨៧% បទល្មើសលួចមានទម្ងន់ទោស៩,៥៤% បទល្មើសលួច៧,២៧% រំលោភសេពសន្ថវៈ៥,៨៧% បទល្មើសឃាតកម្ម៥,៣៥% និងបទល្មើសផ្សេងៗ១៣,១០%៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា