ភ្លៀងធ្លាក់យ៉ាងគំហុកដែលនាំមកនូវខ្យល់ខ្លាំងៗ ព្រមទាំងបង្កជាទឹកជន់លិចតំបន់មួយចំនួននៅក្នុងប្រទេសសឹង្ហបុរី កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន សឹង្ហបុរី Channel News Asia។
តាមទីភ្នាក់ងារធនធានសឹង្ហបុរី PUB បានឱ្យដឹងថាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងសឹង្ហបុរី កាលពីថ្ងៃចន្ទបានធ្វើឱ្យតំបន់បីរងការលិចដោយទឹកជន់គឺនៅផ្លូវ UpperPaya Lebar Road ផ្លូវ LorongGambir and និងផ្លូវMountVernon Road ។ ទឹកជំនន់នោះផងដែរស្ថិតនៅជន់លើផ្លូវនៅតំបន់នោះរយៈពេលប្រមាណ៣០ ទៅ៤០នាទីមុននឹងស្រកទៅវិញ។
យ៉ាងណាមិញអ្វីដែលកត់សម្គាល់របស់ទីភ្នាក់ងារជាតិសឹង្ហបុរីគឺតំបន់ TaiSeng នៅក្នុងប្រទេសបានទទួលរងនូវឥទ្ធិពលភ្លៀង១៣១,៤មីលីម៉ែត្រចាប់ពីម៉ោង២រសៀលដល់ម៉ោង៦ល្ងាចដែលនេះរាប់ចាត់ទុកជាកំណត់ត្រាភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៣៩ឆ្នាំកន្លងទៅ។បន្ថែមពីនោះ ទីភ្នាក់ងារក៏បានណែនាំឱ្យប្រជាពលរដ្ឋនៅតាមតំបន់ខាងលើប្រុងប្រយ័ត្នពិសេសកម្រិតទឹកនៅតាមតំបន់ស្តុកទឹកនិងព្រែកមួយចំនួនកំពុងស្ថិតនៅកម្រិតខ្ពស់នៅឡើយ៕


