រាជធានីភ្នំពេញ៖ ព្រឹទ្ធសភា បានចេញប្រកាសទទួលស្គាល់លោកជំទាវ ចឹក ហេង ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ ជំនួសលោកជំទាវ ឱ សុខុម ដែលបានទទួលមរណភាព។

ការប្រកាសទទួលស្គាល់សមាសភាពលោក ជំទាវ ចឹក ហេង ត្រូវបានធ្វើឡើងក្នុងការបើកសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ ដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ ដោយមានសមាសភាព សមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។