រាជធានីភ្នំពេញ៖ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅទីប្រជុំជនដំដែក ស្រុកសូទ្រនិគម ដែលមានចម្ងាយត្រង់៤០គីឡូម៉ែត្រមកក្រុងសៀមរាប នឹងសាងសង់រួចរាល់ ព្រមទាំងនឹងដាក់ដំណើរការនៅឆ្នាំ២០២៣។ នេះបើតាម សន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។
លោក សំរិទ្ធ បានបន្ថែមថា ព្រលានយន្តហោះថ្មីនេះបានដំណើរការសាងសង់សម្រេចបាន១ឆ្នាំហើយ និងមានសមត្ថភាពទទួលយន្ដហោះចុះចតគ្រប់ប្រភេទបាន ខុសពីព្រលានយន្ដហោះសព្វថ្ងៃនេះ ដែលទទួលបានត្រឹមតែយន្តហោះធុនមធ្យម ដែលធ្វើឱ្យអ្នកធ្វើដំណើរត្រូវប្តូរជើងយន្តហោះច្រើន៕